ប្រភព៖ លោក Putin មិនញញើតនឹងការគំរាមរបស់លោក Trump ទេ ហើយនឹងបន្តវាយយកទឹកដីអ៊ុយក្រែនបន្ថែម

2025/07/16 03:43:27 pm        196

ប្រភពចំនួនបីដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានបំណងបន្តការប្រយុទ្ធនៅអ៊ុយក្រែន រហូតដល់លោកខាងលិចយល់ព្រមក្នុងលក្ខខណ្ឌសន្តិភាពរបស់លោក ដោយមិនញញើតបន្តិចសោះឡើយនឹងការគំរាមពីលោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ហើយការវាយយកទឹកដីរបស់អ៊ុយក្រែន អាចនឹងពង្រីកកាន់តែខ្លាំង នៅពេលកងកម្លាំងរុស្ស៊ី បន្តវាយរុលទៅមុខ។

ប្រភពទាំងនោះបន្តថា លោក Putin — ដែលបានបញ្ជាកងទ័ពរុស្ស៊ីឱ្យចូលទៅក្នុងអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ — ជឿជាក់ថាសេដ្ឋកិច្ច និងយោធារបស់ទីក្រុងមូស្គូ មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មបន្ថែមរបស់លោកខាងលិច។

លោក Trump កាលពីថ្ងៃចន្ទ បានសម្តែងការខកចិត្តចំពោះការបដិសេធរបស់លោក Putin ក្នុងការយល់ព្រមលើបទឈប់បាញ់មួយ និងបានគំរាមដាក់ទណ្ឌកម្មកាន់តែតឹងលើរុស្ស៊ី ប្រសិនបើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេល ៥០ថ្ងៃទេនោះ។

ប្រភពរុស្ស៊ីទាំងបីខាងលើនិយាយថា លោក Putin នឹងមិនបញ្ឈប់សង្គ្រាមក្រោមសម្ពាធពីលោកខាងលិចទេ ហើយជឿជាក់ថារុស្ស៊ី -ដែលបានរួចផុតពីទណ្ឌកម្មដ៏តឹងតែងបំផុតមុនៗរបស់លោកខាងលិច- ក៏នៅតែអាចស៊ូទ្រាំនឹងការលំបាកខាងសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការគំរាមដាក់ពន្ធដ៏ខ្ពស់របស់អាមេរិក ដែលផ្តោតលើអ្នកទិញប្រេងរុស្ស៊ីផងដែរ។ ប្រភពសង្កត់ធ្ងន់ថា សម្ពាធសេដ្ឋកិច្ច នឹងមិនអាចបង្ខំមេដឹកនាំរុស្ស៊ីរូបនេះឱ្យផ្លាស់ប្តូរផ្លូវក្នុងលក្ខខណ្ឌសន្តិភាពរបស់លោកបានទេ។

ប្រភពបញ្ជាក់ថា លក្ខខណ្ឌសន្តិភាពរបស់លោក Putin រួមមានការសន្យាដែលមានចំណងផ្លូវច្បាប់ថាអង្គការណាតូនឹងមិនពង្រីកទៅភាគខាងកើត អព្យាក្រឹតភាពរបស់អ៊ុយក្រែន និងដែនកំណត់លើកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងគីវ ការការពារអ្នកនិយាយភាសារុស្ស៊ីដែលរស់នៅទីនោះ និងការយល់ព្រមប្រគល់ទឹកដីអ៊ុយក្រែនដែលកងកម្លាំងក្រុងមូស្គូវាយយកបាន បន្តនៅក្នុងដៃរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm