កីឡា​ទោចក្រយាន​បន្ដ​រៀបចំ​ជើងឯក​ជាតិនៅ​ខេត្ត​សៀមរាប ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/01/07 05:23:50 pm        114

​​ទោចក្រយាន៖ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបាន​បន្ដ​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ នៅ​ខេត្តសៀមរាបចាប់​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ខាងមុខនេះដើម្បី​ជា​ឱកាស​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ទាំង​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេសដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២២។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃទី​០៦ ខែមករា​ថា នេះ​ជាលើក​ទី​២ ហើយដែល​សហព័ន្ធ​រៀបចំ​ជើងឯក​ថ្នាក់ជាតិនៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​ត្រូវបាន​កំណត់​ជាទី​តាំង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទោចក្រយាន។ តាមរយៈ​នេះលោក​រំពឹងថា ការប្រកួត​នេះនឹង​ក្លាយជា​ឱកាស​ដ៏​ល្អដើម្បី​វាស់​ស្ទង់ និង​បង្កើន​គុណភាព​កីឡាករ​-​កីឡាការិនី ក៏ដូចជា​មន្ដ្រី​បច្ចេកទេស​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​ ​លោក​បន្ដថា គោលដៅ​នៃ​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​ប្រចាំ​ឆ្នាំនេះ ទី​១-​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ប្រធាន​សហព័ន្ធ ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​ពង្រឹងសមត្ថភាព​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​រៀប​ចំការ​ប្រកួតក្នុង​ដំណើរ​ឈានទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ក៏ដូចជា​ការប្រកួត​កីឡា​ទោចក្រយាន​លក្ខណៈ​អន្តរជាតិ​នានា។ ទី​២-​គឺ​ផ្ដល់ឱកាស​ដល់​កីឡាករ​-​កីឡាការិនីបាន​បញ្ចេញ​ទេពកោសល្យ និង​ជំនាញដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​កម្រិត​បច្ចេកទេស​របស់​ពួកគេ​បន្ថែមទៀត។​

​លោក នូ ចំរើន បន្ថែមថា ថ្វីត្បិតតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​មួយ​នេះបាន​ពន្យារពេល ប៉ុន្តែ​មិនអាច​ផ្លាស់ប្តូរ​ឆន្ទៈ និង​គោលដៅ​នៃ​ការរៀប​ចំនេះ​បានទេ ដោយ​សហព័ន្ធ​នៅតែ​ពង្រឹង​លើ​ការផលិត​ធនធាន​កីឡា​ទោចក្រយាន ក៏ដូចជា​ការអភិវឌ្ឍគុណភាព​បច្ចេកទេស​របស់​កីឡាករ-កីឡាការិនី​ជម្រើសជាតិត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់ រួមមាន​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២២ នៅ​វៀតណាម ពិសេស​គឺ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​ជាមួយ​ការរៀបចំ​ជើងឯក​ថ្នាក់ជាតិ​នេះដែរ កីឡា​ទោចក្រយាន​កម្ពុជាក៏​ទទួលបាន​ការឧបត្ថម្ភ​ពី​វិស័យ​ឯក​ជាច្រើន បន្ថែម​លើ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាផងដែរ ពិសេស​ក្រុមហ៊ុន Herbalife ដែល​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះបាន​ចំណាយ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ ដើម្បី​ចូលរួម​គាំទ្រ​ការ​អភិវឌ្ឍ និង​ការរៀបចំ​ការប្រកួត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm