ព្រះខ័នរាជ ប្រកួតកម្ដៅសាច់ដុំស្មើ Terengganu ២-២ ខណៈ ១គ្រាប់រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី

2025/07/16 06:00:03 pm        155

ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើក្រុម Terengganu FC ដោយលទ្ធផល ២-២ សម្រាប់ជំនួបប្រកួតលក្ខណៈមិត្តភាពដកស្រង់បច្ចេកទេសលើកដំបូង នៃនៃដំណើរ Pre-Season ត្រៀមរដូវកាលថ្មីរបស់ខ្លួន នៅលើទឹកដីម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។

ការប្រកួតលក្ខណៈហ្វឹកហាត់ក្រោយធ្វើដំណើរដល់គូឡាឡាំពួរ ១ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដែល ១គ្រាប់ធ្វើសម្រេចដោយខ្សែប្រយុទ្ធចំណូលថ្មី Kwame Peprah ខណៈ ១គ្រាប់ទៀត ជាគ្រាប់បាល់ភ្លាត់បញ្ចូលទីខ្លួនឯង(Own Goal) ។ បន្ទាប់មកទើប Terengganu FC វាយបកបាន ២គ្រាប់វិញ នៅវគ្គទី២ ដើម្បីបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ តែម្ដង។

តាមគម្រោងក្រុមជើងឯកលីគកំពូលកម្ពុជាដដែល នឹងមានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ១ប្រកួតទៀត នាថ្ងៃទី១៨ ខែកក្កដាខាងមុខ ដោយត្រូវជួបក្រុម Negeri Sembilan FC ដែលជាអតីតក្លិបធ្លាប់បានខ្ចីជើងកីឡាករ ប្រាក់ មុន្នីឧត្តម ពីព្រះខ័នរាជស្វាយរៀង ទៅប្រកបអាជីព កាលពីឆ្នាំ២០១៨ ។ ក្រោយការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃបន្ទាប់ ដើម្បីបន្ដរៀបចំក្រុមត្រៀមការប្រកួតផ្លូវការនានា។

គួរដឹងថា ក្រោយបញ្ចប់ដំណើរ Pre-Season នេះ ព្រះខ័នរាជស្វាយរៀង មានពេលវេលាប្រមាណ ២សប្ដាហ៍ ដើម្បីចាប់ផ្ដើមការប្រកួតផ្លូវការ រួមមានការត្រៀមជួបក្រុមភ្នំពេញក្រោន ក្នុងពានរង្វាន់ Cambodian Super Cup 2025 នាថ្ងៃទី៣ ខែសីហា មុនចាប់ផ្ដើមយុទ្ធនាការប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ជាផ្លូវការ ដោយត្រូវជួបក្រុមណាហ្គាវើលដ៏ មុនគេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

លើសពីនេះ ព្រះខ័នរាជស្វាយរៀង ក៏ត្រូវត្រៀមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ នាខែសីហាផងដែរ ដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ ស្ថិតក្នុងពូលB ជាមួយក្រុម Bangkok United FC របស់ថៃ, ក្រុម Johor Darul Ta’zim FC របស់ម៉ាឡេស៊ី, ក្រុម Nam Dinh FC របស់វៀតណាម, ក្រុម Lion City Sailors FC របស់សិង្ហបុរី និងក្រុមឈ្នះក្នុងវគ្គ Play-Off រវាងក្រុម Shan Unite របស់មីយ៉ាន់ម៉ា និងក្រុម Ezra របស់ឡាវ ។ សម្រាប់ប្រកួតដំបូង នៃពានរង្វាន់ប្រចាំតំបន់នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមឈ្នះវគ្គ Play-Off មុនគេ នៅក្រៅដី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        272
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        332

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm