គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2025/07/16 06:35:09 pm        258

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រប​ខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃ ដើម្បីអនុវត្តឱ្យកាន់តែមានតម្លភាព និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម និងការ​បង្កើន​លទ្ធភាព​ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានចូលក្នុងប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​គណៈ​កម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៥នេះ អញ្ជើញជាធិបតី ក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាម​ដាន ​នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែល​នេះគឺជា សមិទ្ធផលថ្មី ធានាថា យុទ្ធសាស្រ្តត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ ដោយ​បាន​ចូល​រួម​ពី​គ្រប់​ភាគីពាក់ព័ន្ធ ធានាភាពជាម្ចាស់ប្រកប ដោយបរិយាបន្ន ដើម្បី​អនុវត្ត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ជាមួយការចូលរួមសហការគាំទ្រប្រកបដោយសុឆន្ទៈ និងស្មារតីទទួលខុស ត្រូវខ្ពស់ សំដៅ​សម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការបង្កើន​លទ្ធភាព​ដល់​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យបានចូល ក្នុងប្រព័ន្ធ។

ចំណែកលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ តាមដាន នឹងវាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការត្រួតពិនិត្យតាមដាន សម្រប​សម្រួល និងរាយការណ៍ជូនគណៈកម្មាធិការ។ ក្រប- ខ័ណ្ឌ​នេះ​និង​ជួយ​ឱ្យ​គណៈ​កម្មាធិការ​មាន​លទ្ធិភាព ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព សកម្មភាពជាមួយប្រព័ន្ធទិន្នន័យប្រសើរជាង មុន ដើម្បីធានាថា រាល់សកម្មភាពទាំងអស់ដែលបានកំណត់ ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គ្រប់​ភាគីពាក់ព័ន្ធ ដើម្បីសម្រេច គោលដៅរួមក្នុងយុទ្ធសាស្រ្ត ផ្អែកលើសូចនករ​សមិទ្ធកម្ម​គន្លឹះ​សម្រាប់​ក្រសួង-ស្ថាប័នគ្រប់កម្រិត។ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹង វាយតម្លៃ ក៏ជា​ឧបករណ៍​ឆ្លុះ​បញ្ចាំងដល់ការរៀបចំ តាក់តែងផែនការសកម្មភាពពីដំណាក់កាលនីមួយៗ រួម​ទាំង​ការ​រៀបចំ​ផែនការថវិកា សម្រាប់ស្ថានភាពអង្គភាពស្ថាប័ននីមួយៗ។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ យុទ្ធសាស្រ្តនេះមានគោលបំណងដើម្បី លើកកម្ពស់ការគាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និង​ភាព​ធននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការជំរុញនិងពន្លឿនការចូលរួម ទៅក្នុង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងការរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹម​ជីវិត​រស់​នៅ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm