ការស្ទង់មតិ៖ ទស្សនវិស័យសកលចំពោះចិននិងលោក Xi Jinping បង្ហាញពីភាពល្អប្រសើរ ខណៈទស្សនវិស័យអាមេរិកនិងលោកTrump ថយចុះដុនដាបខ្លាំង

2025/07/16 06:35:52 pm        186

យោងតាមការស្ទង់មតិថ្មីមួយរបស់ប្រទេសប្រហែលជាង២០ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថា ទស្សនៈវិស័យលើប្រទេសចិន និងមេដឹកនាំរបស់ខ្លួន លោក Xi Jinping បានកើនឡើងក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ខណៈទស្សនវិស័យលើសហរដ្ឋអាមេរិក និងប្រធានាធិបតី Donald Trump ធ្លាក់ចុះដុនដាបកាន់តែខ្លាំង ។

ដោយបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ការស្ទង់មតិបង្ហាញថា ទស្សនៈវិស័យអន្តរជាតិនៃមហាអំណាចទាំងពីរ និងមេដឹកនាំប្រទេសទាំងពីរកាន់តែខិតជិតគ្នាចាប់តាំងពីឆ្នាំ២០២០មក។ លទ្ធផលនេះមានភាពខុសគ្នាយ៉ាងខ្លាំងពីរយៈពេលជាច្រើនឆ្នាំកន្លងមក នៅពេលសហរដ្ឋអាមេរិក និងមេដឹកនាំរបស់ខ្លួន គឺអតីតប្រធានាធិបតី Joe Biden ទទួលបានការពេញចិត្តលើទស្សនៈវិស័យអន្តរជាតិ ច្រើនជាងប្រទេសចិន និងមេដឹកនាំចិន ដោយគេមើលឃើញថា លោក Joe Biden មានគម្លាតឆ្ងាយពីចិនខ្លាំងដោយរួបរួមគ្នាប្រឆាំងតែប្រទេសចិន។

នៅក្នុងការស្ទង់មតិចុងក្រោយរបស់ខ្លួនលើប្រទេសចំនួន ២៤ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថាសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាមានការពេញចិត្តជាងប្រទេសចិននៅក្នុងប្រទេសចំនួន ៨ ខណៈប្រទេសចិនត្រូវបានគេមើលឃើញថាមានការពេញចិត្តជាងនៅក្នុងចំនួន ៧។

មជ្ឈមណ្ឌលស្រាវជ្រាវនេះ ពុំបានផ្តល់ការពន្យល់ច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរនោះទេ ប៉ុន្តែលោកស្រី Laura Silver នាយករងនៃមជ្ឈមណ្ឌលនេះបាននិយាយថា វាអាចទៅរួចដែលថាទស្សនៈវិស័យនៃប្រទេសមួយអាចនឹងផ្លាស់ប្តូរនៅពេលដែលប្រទេសមហាអំណាចមួយផ្សេងទៀតផ្លាស់ប្តូរ។

លោកស្រី Silver បាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិកមានសក្តានុពលមើលទៅដូចជាដៃគូដែលមិនសូវគួរឱ្យទុកចិត្ត ហើយទំនុកចិត្តរបស់ប្រជាជនមានកម្រិត ឧទាហរណ៍នៅក្នុងអាណត្តិលោក Trump ដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោក ប្រទេសចិនអាចមើលទៅខុសគ្នានៅក្នុងភ្នែករបស់មនុស្សមួយចំនួន ។

ជាការប្រៀបធៀប ៣២%មានទស្សនវិស័យវិជ្ជមានគាំទ្រចិន កើនឡើងជាងឆ្នាំមុនដែលមានត្រឹមតែ២៣% ។ចំណែក២៤%និយាយថា ពួកគេទុកចិត្តលោក Trump ធៀបទៅនឹង៥៣%កាលពីឆ្នាំមុនសម្រាប់លោក Biden៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm