នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវ ៖ ១. ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ២. ច្បាប់ស្តីពីរបបសោធននិវត្តន៍ និងរបបសោធនបាត់បង់សមត្ថភាពការងារ។ ៣. ច្បាប់ស្ដីពីកាតព្វកិច្ចយោធាលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅ សាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕





