៦ខែកម្លាំងអនុវត្តច្បាប់ឃាត់ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនបានជាង ១ម៉ឺន៣ពាន់នាក់ និង​សារធាតុញៀន​ជិត២តោន

2025/07/16 07:01:20 pm        281

យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែក្នុងឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់ បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់ និងសារធាតុញៀនជិតពីរតោន ខណៈសារធាតុគីមីជិត២០តោន រួម​ទាំង​សម្ភារៈ​មួយ​ចំនួនទៀត។

តាមរបាយការណ៍ដែលបានចែកជូនអ្នកសារព័ត៌មាន ក្នុងកិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដែលដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជា​ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅ​ទី​ស្តីកា​រ​គណៈរដ្ឋមន្រ្តីនោះបានឲ្យដឹងថា លទ្ធផលប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់​បាន​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុបចំនួន ៥,១៨២ធ្លាក់ចុះជាងឆ្នាំទៅ ដែលមានចំនួន៥,២២០ករណី ឃាត់​ខ្លួន​១៣,៤៥២នាក់ កើនឡើងជាងឆ្នាំទៅ ដែលមានចំនួន១២,៩៦៥នាក់ ចាប់យកសារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ប្រមាណ១,៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩,១២៩.៣៥គីឡូក្រាម រួម​នឹង​មធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់​ខ្លួន ៦,០៧៩នាក់, ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់ ,ករណីដាំដុះដំណាំកញ្ញា ៧​ករណី ឃាត់ខ្លួន៨នាក់ ,ចាត់ចែងសម្រួលឲ្យប្រើប្រាស់៩ករណី ឃាត់ខ្លួន៣២នាក់, បើកបរ​ក្រោម​ឥទ្ធិពលគ្រឿងញៀន១៦ករណី ឃាត់ខ្លួន២៦នាក់, ខណៈករណីប្រើប្រាស់២,០៥៦ករណី ឃាត់ខ្លួន៧,២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន៦០១នាក់ បញ្ជូន​ទៅ​មណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន៦,០៨៤នាក់ និងធ្វើ​កិច្ច​សន្យា​ប្រគល់​ជូន​អាណា​ព្យាបាល​យក​ទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។

ដោយ​ឡែកអនុវត្តដីកាឃាត់ខ្លួនបានចំនួន៣៣៦នាក់ លើ៤០៧ដីកា។ ចំពោះករណីធំៗ ដែល​មាន​បណ្តាញខ្សែរយៈចាត់តាំងចំនួន៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងបានចំនួន១១នាក់ ខ្សែ​រយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ១,៨២៨គីឡូក្រាម និង​សារ​ធាតុ​គីមី​ផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm