បុគ្គលិកកងកម្លាំងពិសេសមកពីប្រទេសប៉ាណាម៉ានិងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធហ្វឹកហ្វឺនយោធា ក្នុងគោលបំណងការពារព្រែកជីកអន្តរមហាសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រផ្សេងទៀតនៅក្នុងប្រទេសអាមេរិកកណ្តាល។

យោងតាមអាជ្ញាធរប្រទេសប៉ាណាម៉ា បានឱ្យដឹងថា សមយុទ្ធនេះពាក់ព័ន្ធទៅនឹងប្រតិបត្តិការតាមអាកាស ផ្លូវគោក និងដែនសមុទ្រ ជាផ្នែកមួយនៃដំណាក់កាលដំបូងនៃសមយុទ្ធ Panamax Alpha ២០២៥ ប្រចាំឆ្នាំ។
ការហ្វឹកហ្វឺន បាននាំមកនូវការប្រមូលផ្តុំភ្នាក់ងារពិសេសៗពីកងកម្លាំងនគរបាលរបស់ប្រទេសប៉ាណាម៉ា រួមជាមួយទាហានមកពីកងកម្លាំងការងារចម្រុះរបស់ទីបញ្ជាការភាគខាងត្បូងសហរដ្ឋសហរដ្ឋអាមេរិក Bravo ។

សមយុទ្ធនាពេលនេះ ធ្វើឡើងបន្ទាប់ពីសមយុទ្ធយោធាស្រដៀងគ្នារបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅប្រទេសប៉ាណាម៉ាកាលពីខែមុនដើម្បីការពារផ្លូវទឹកអន្តរមហាសមុទ្រ ជាផ្នែកនៃកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខាកាលពីខែមេសា រវាងប្រទេសទាំងពីរ។