ក្រុមយុវជនមកពីសហគមន៍ Druze របស់ប្រទេសស៊ីរី បានមកប្រមូលផ្តុំគ្នានៅទីក្រុង Majdal Shams នៅតំបន់ខ្ពង់រាប Golan កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ខណៈអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងធ្វើប្រតិបត្តិការនៅភាគខាងត្បូងប្រទេសស៊ីរី។ ដោយគ្រវីទង់ជាតិសហគមន៍ Druze ក្រុមយុវជនបានប្រមូលផ្តុំគ្នានៅជិតរបងព្រំដែន ជាកន្លែងដែលទាហានអ៊ីស្រាអែល អាចត្រូវបានគេមើលឃើញនៅផ្នែកម្ខាងទៀត។

កាលពីពេលមុន ក្រុមបាតុករសហគមន៍ Druze បានបិទផ្លូវនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល និងស្ថាប័នអន្តរជាតិ ជួយអន្តរាគមន៍ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ីរី។ អ៊ីស្រាអែល បានវាយប្រហារទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅភាគនិរតីប្រទេសស៊ីរីរនៅថ្ងៃទីពីរថ្ងៃកាលពីថ្ងៃអង្គារដែលប្តេជ្ញាធ្វើឲ្យតំបន់នេះគ្មានយោធា និងដើម្បីការពារ ពលរដ្ឋសហគមន៍ Druze ខណៈការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅតែបន្តនៅក្នុងតំបន់ព្រំដែនអ៊ីស្រាអែល។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃអាទិត្យ។ ការកើនឡើងអំពើហិង្សាបញ្ជាក់ពីបញ្ហាប្រឈមនានាដែលកំពុងកើនឡើងចំពោះប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ដែលបានតស៊ូគ្រប់គ្រងតំបន់ក្បែរព្រំដែនអ៊ីស្រាអែល ចាប់តាំងពីការផ្តួលរំលំលោក Bashar al-Assad កាលពីខែធ្នូ។