សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី

2025/07/16 07:47:57 pm        340

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះវិវាទព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងដែលកំពុងកើតមានឡើង ដោយសម្ដេចបញ្ជាក់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។

នាឱកាសជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្តលើកឡើងថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក។

ផ្សាភ្ជាប់គ្នានេះសម្តេចតេជោបានលើកឡើងអំពីប្រវត្តិ និងការតស៊ូដ៏ជូរចត់របស់សម្តេចក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។

ក្រៅពីនេះសម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែ សម្តេចបានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។

នៅចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់ឯកឧត្តម ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ។ សម្តេចតេជោ ក៏បានជូនពរឯកឧត្តម Dato Sri Prof. Dr. Tahir ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm