ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសនាថ្ងៃពុធ (១៦ កក្កដា) នេះ ដែលជាបន្ទុះលើកទី១២ និងចុងក្រោយបំផុត នៃការផ្ទុះឡើងជាបន្តបន្ទាប់នៅជិតរដ្ឋធានីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អ៊ីស្លង់ ជារឿយៗត្រូវគេហៅថាជាទឹកដីនៃទឹកកក និងភ្លើង ហើយប្រទេសកោះអាត្លង់ទិកខាងជើងដែលមានផ្ទាំងទឹកកក និងភ្នំភ្លើងជាច្រើនកន្លែងមួយនេះ បានមើលឃើញការផ្ទុះដ៏គ្រោះថ្នាក់ជាច្រើនលើកច្រើនសារ ចាប់តាំងពីប្រព័ន្ធភូគព្ភសាស្ត្រនៅលើឧបទ្វីបរ៉ៃក្យានេស (Reykjanes) របស់ប្រទេស បានដំណើរការឡើងវិញនៅឆ្នាំ២០២១ មក។
ប្រទេសអ៊ីស្លង់ ដែលមានប្រជាជនជិត ៤០០.០០០នាក់នេះ ស្ថិតនៅលើខ្សែបន្ទាត់រវាងបន្ទះតិចតូនិក (រង្វង់រង្វិលរញ្ជួយដី) អាស៊ីអឺរ៉ុប និងអាមេរិកខាងជើង ដែលធ្វើឱ្យប្រទេសដ៏តូចមួយនេះក្លាយជាកន្លែងសម្បូររញ្ជួយ ជាមួយសម្ពាធទឹកផុសឡើងខ្ពស់ តំបន់ទឹកក្ដៅ និងមានភ្នំភ្លើងរាប់សិបកន្លែង។ ក្រុមអ្នកជំនាញបាននិយាយថា កាបន្ទុះភ្នំភ្លើងនៅក្នុងតំបន់នេះអាចកើតមានវិលជុំក្នុងរយៈពេលរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ទៅមុខទៀត៕

