មន្ត្រី UN ព្រមានពីហានិភ័យដល់ជនភៀសខ្លួនរាប់លាននាក់ ដែលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ

2025/07/16 09:49:51 pm        409

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារ (១៥ កក្កដា) ថា ល្បឿន និងទំហំនៃជនភៀសខ្លួនអាហ្វហ្គានីស្ថាន រាប់លាននាក់ដែលចាកចេញពីអ៊ីរ៉ង់ ចូលទៅប្រទេសកំណើតវិញ កំពុងជួបហានិភ័យ ហើយអាចបង្កើនភាពធ្ងន់ធ្ងរដល់ប្រព័ន្ធគាំទ្រ ដែលផុយស្រួយស្រាប់ទៅហើយ ខណៈមនុស្សរាប់ម៉ឺននាក់ដែលឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ត្រូវពឹងផ្អែកលើជំនួយមនុស្សធម៌ បូករួមនឹងភាពហត់នឿយ និងភ័យខ្លាច។

មកទល់ពេលនេះ ប្រជាជនជាង ១,៤លាននាក់បានវិលត្រឡប់ ឬត្រូវបង្ខំឱ្យត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ដោយក្នុងនោះមានជាង ១លាននាក់មកពីអ៊ីរ៉ង់។ អ៊ីរ៉ង់ និងប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣ បានចាប់ផ្តើមយុទ្ធនាការដាច់ដោយឡែកមួយដើម្បីបណ្តេញជនបរទេស ដែលពួកគេនិយាយថាកំពុងរស់ក្នុងប្រទេសដោយខុសច្បាប់ ហើយបដិសេធថាមិនកំណត់គៅលដៅលើជនអាហ្វហ្គានីស្ថានទេ។

តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Roza Otunbayeva បានអំពាវនាវឱ្យមានការគាំទ្រជាបន្ទាន់ពីអន្តរជាតិសម្រាប់អាហ្វហ្គានីស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចទៅច្រកព្រំដែន Islam Qala ក្នុងខេត្ត Herat ភាគខាងលិចក្បែរអ៊ីរ៉ង់។ លោកស្រីបន្តថា បើពុំមានអន្តរាគមន៍ភ្លាមៗទេ ការខាតបង់លើការផ្ទេរប្រាក់ សម្ពាធទីផ្សារការងារ និងចំណាកស្រុកវិលជុំ នឹងនាំទៅរកផលវិបាកដ៏មហន្តរាយ។

គួរឱ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានភាគច្រើនពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់រាន ប៉ុន្តែការកាត់មូលនិធិយ៉ាងជ្រៅទូទាំងសកលលោក កំពុងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ដោយភ្នាក់ងារជំនួយ និងអង្គការមិនមែនរដ្ឋាភិបាលបានបង្ខំចិត្តកាត់បន្ថយកម្មវិធីអប់រំ និងការថែទាំសុខភាពសម្រាប់ប្រទេសដែលជួបវិបត្តិមួយនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm