សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

2025/07/16 10:36:37 pm        784

ភ្នំពេញ៖ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការ​កិច្ចការ​ជន​ជាតិ​ភាគ​តិច​នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចាត់ទុក សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គមួយ​ដ៏​សំខាន់​ដែល​បន្ត​ពី​ព្រះបរមរតនកោដ្ឋមកក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា-ចិន ខណៈភាពជាដៃ​គូ​យុទ្ធ​សាស្ត្រ​សហគមន៍​វាសនារួមគ្នា កម្ពុជា-ចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី បានពង្រីកនូវទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ជន​ជាតិ​ភាគ​តិច​នៃ​សភា​តំណាងប្រជាជនទូទាំងប្រទេសចិន បានលើកឡើងបែបនេះក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភានៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៥នេះ។

ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក វ៉ាង ជីមីន (Wang Zhimin) និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង ជីមីន និងជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រុញ​ច្រាននូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំ និងរីកចម្រើន​ទាំង​ក្រប​ខ័ណ្ឌ​នៃ​រាជរដ្ឋាភិបាល និងក្របខ័ណ្ឌនៃស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។

នៅក្នុង​ឱកាសនោះ លោក វ៉ាង ជីមីន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេល អនុញ្ញាត​ឲ្យលោក និងសហការី ជួបសម្តែងការគួរសម នៅក្នុងឱកាសនេះ។ លោកក៏បាន​រំលេច​អំពី​ទំនាក់ទំនងរវាងកម្ពុជា និងចិនជាមិត្តដែកថែប ជាមិត្តដ៏រឹងមាំ ជាមួយគ្នា ជាសហគមន៍​វាសនា​រួម​គ្នាគ្រប់​រដូវកាលក្នុងយុគ្គសម័យថ្មី ដែលកំពុងតែបំពេញឲ្យគ្នាទៅវិញទៅមក និងជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរនេះ ឲ្យកើនឡើងជាបន្តបន្ទាប់ដោយឥតឈប់ឈរ។ លោកបាន​នាំ​នូវ​ការ​សួរ​សុខទុក្ខពី ថ្នាក់ដឹកនាំចិន ចំពោះសម្ដេចតេជោផងដែរ នៅក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ហើយចិនរីករា​​យ​នៅ​ក្នុង​ការ​សហការ​ត្រៀម​ខ្លួន​នៅក្នុង​ការសហការធ្វើការងារ ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាង​គ្នា​នេះ​ឲ្យកាន់តែរឹងមាំបន្តទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុនសែន បានរំលេចដោយបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និង​ចិនដែលសម្រេចបានបញ្ជាក់ថា ការចាប់ផ្ដើមដំបូងពី ជំនាន់លោក ម៉ៅ សេទុង ដល់​នាយករដ្ឋ​មន្ត្រី​ចិន ជូរ អេងឡាយ ជាមួយព្រះបរមរតនកោដ្ឋ ក្នុងការបង្កើតនូវទំនាក់ទំនងផ្លូវការជាមួយគ្នា ហើយ​ទំនាក់​ទំនង​នេះ​បាន​ពូន​ជ្រុំ​នឹង​កាន់​តែរីកចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​នៅក្នុ​ង​ពេល​បច្ចុប្បន្ន​។ សម្តេចតេជោ និងសម្ដេចធិបតីក៏បន្តកាន់តែរឹងមាំ។

សម្ដេចតេជោ បានរំលេចបន្ថែមទៀតថា ជុំវិញទំនាក់ទំនងរវាងកម្ពុជាចិននេះ អ្វីដែល​ជា​ការ​កត់​សម្គាល់​គឺ ការរុញ នូវសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជន​និង​ប្រជាជន ឲ្យកាន់តែរីកចម្រើន ទៅជាមួយគ្នាបន្ថែមទៀត ដែលជាផ្នែក​ក្នុង​ការ​ញ៉ាំង​ទំនាក់​ទំនង​នយោបាយដែលមានស្រាប់ ដែលល្អស្រាប់ឲ្យកាន់តែល្អបន្ថែមទៀតនេះ។ ជា បញ្ជាក់​បន្ថែម​របស់​សម្តេចតេជោ។

នៅក្នុងឱកាសនោះលោក វ៉ាង ជីមីន បានអរគុណចំពោះសម្ដេចតេជោ ជាពិសេស​លោក​បាន​ចាត់​ទុក​សម្តេច​តេជោ​គឺជា តួអង្គមួយដ៏សំខាន់ដែលបន្តពី អតីតកាលព្រះបរម​រត​​នកោ​ដ្ឋម​ក​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនង រវាងកម្ពុជា និងចិន ហើយលោកបានរំលេចអំពី ភាពជាដៃ​គូយុទ្ធ​សាស្ត្រ​សហគមន៍​វាសនារួមគ្នា កម្ពុជាចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី ដែលមកដល់ពេ​ល​នេះ​ភាគី​ទាំង​ពីរបានពង្រីកនូវទំនាក់ទំនងពោលគឺ ពាណិជ្ជកម្មវិនិយោគជាដើម បើ​និយាយ​នៅ​ក្នុង​ពាណិជ្ជ​កម្ម។ លោកបានបញ្ជាក់ថា ចាប់តាំងពីភាគីទាំងពីរបានរួមគ្នាក្នុងសហគមន៍វាសនារួមមក គឺ​ពាណិជ្ជកម្មរវាងប្រទេសការកើនឡើងគុណដល់ទៅបួនដង។ លោកបន្តថា ចំណង​មិត្ត​ភាព​ផ្សេង​ៗ​ទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាមានភាពរីកចម្រើន នៅក្នុងការ​ផ្តល់​តម្លៃទំ​នាក់​ទំនងគ្នាទៅវិញ។

ជាចុងក្រោយ សម្តេចតេជោ ក៏បានរំលេចបន្ថែមដែរថា ទំនាក់ទំនងរវាងកម្ពុជាចិន គឺ​ជា​ដោយ​ការ​គោរព​គ្នា​ទៅ​វិញទៅមក បើទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែចិនតែងតែផ្តល់តម្លៃ និង​គោរព​ចំពោះ​កម្ពុជា ហើយសម្តេចតេជោក៏បានជូនពរលោក និងស​ហការី​ឲ្យ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រកបដោយជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm