លោក Lavrov៖ មេដឹកនាំសហភាពអឺរ៉ុប កំពុងរារាំងរបបទីក្រុងគីវពីការចរចា ជាមួយរុស្ស៊ី

2025/07/16 10:44:23 pm        48

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា ក្រុមមេដឹកនាំអឺរ៉ុប កំពុងរារាំងរបបទីក្រុងគីវពីការចរចា ជាមួយទីក្រុងមូស្គូ។

លោកបានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន(Tianjin)របស់ប្រទេសចិនថា៖«ប្រសិនបើពួកគេ (របបទីក្រុងគីវ)អះអាងថា ទម្រង់នៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល គឺអស់សុពលភាព ហើយវាមានន័យថា រួមជាមួយការយកចិត្តទុកដាក់តិចតួចអំពីពលរដ្ឋរបស់ពួកគេ ពួកគេមិនមានឆន្ទៈក្នុងការចរចាទេ»។  

លោកបានបន្ថែមថា៖«ប្រហែលជាមានមនុស្សចំនួនដូចជាលោក Macron, លោក Starmer, លោកស្រី Ursula von der Leyen និងលោក Merz ដែលកំពុងហាមឃាត់ពួកគេមិនឲ្យធ្វើរឿងនេះ»។ យោងតាមប្រមុខការទូតរុស្ស៊ីរូបនេះ អ្នកនយោបាយទាំងនេះ «កំពុងទាមទារដោយឯកឯងថា អ៊ុយក្រែនត្រូវទទួលបានអាវុធវាយលុកបន្ថែមជាបន្ទាន់»។ លោកបានកត់សម្គាល់ថា ទោះយ៉ាងណា ពួកគេទទូចឲ្យប្រកាសបទឈប់បាញ់ មុនពេលចាប់ផ្តើមការចរចា។

លោក ឡាវរ៉ូវ បានរំលឹកថា៖«ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយត្រង់ៗ កាលពីប៉ុន្មានខែមុន នៅពេលដែលសំណើនេះ ទើបតែលេចចេញមកថា នេះ មិនមានន័យថា ការបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទេ»។ «នេះមានន័យថា ពួកគេចង់ឲ្យយើងបញ្ឈប់ការវាយលុករបស់យើង ហើយផ្តល់ពេលវេលាដល់អ៊ុយក្រែន និងអ្នកឧបត្ថម្ភរបស់ខ្លួន ដើម្បីសម្រាក និងពង្រឹងកម្លាំងឡើង។ ការធ្វើបែបនេះ គឺជាហេតុផលដូចគ្នា វិធីសាស្រ្តដូចគ្នា ដែលពួកគេបានប្រើ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង Minsk។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm