លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានឆ្លើយតបយ៉ាងច្បាស់ចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន TASS អំពីថាតើលោករំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែនយ៉ាងស៊ីជម្រៅដែរឬទេ។

លោកបានស្នើឲ្យមើលថាតើអ្វីៗនឹងដំណើរការយ៉ាងណាជាមួយលោក ពូទីន ដោយបន្ថែមថា រហូតមកទល់ ពេលនេះ លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះលោក ពូទីន។
លោកបាននិយាយថា លោកបានបញ្ចប់សង្រ្គាមពីរបីរួចហើយ ក្នុងរយៈពេលបីខែចុងក្រោយនេះ ប៉ុន្តែសង្រ្គាមមួយនៅអ៊ុយក្រែន គឺមានភាពតឹងតែងណាស់។
លោក ត្រាំ បាននិយាយដោយសំដៅទៅលើជម្លោះនៅអ៊ុយក្រែនថា៖«នេះគឺជាសង្រ្គាមរបស់លោក បៃ ដិន (Biden)»។
លោកបាននិយាយថា លោកប្ដេជ្ញាជំរុញឲ្យមានដំណោះស្រាយចំពោះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា៖«នេះមិនមែនជាសង្រ្គាមរបស់លោក ត្រាំ ទេ»។ លោកបានបន្ថែមថា គោលដៅរបស់លោក គឺធ្វើយ៉ាងណា ដើម្បីឲ្យសហរដ្ឋអាមេរិកចេញផុតពីភាពស្មុកស្មាញនេះ។
