រុស្ស៊ី និង​កាណាដា​ឡើង​ជួប​គ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វាយ​កូន​បាល់ ATP Cup

2022/01/07 05:49:09 pm        112

​វាយ​កូន​បាល់៖ ​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់ ATP Cup នៅ​ប្រទេស​អូស្ត្រាលី​រកឃើញ ៤​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អស់ហើយ បន្ទាប់ពី​ពីរ​ពូ​ល​ចុងក្រោយ​បញ្ចប់​ការប្រកួត​ម្សិលមិញ​។ ​​រុស្ស៊ី​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល B បាន​យកឈ្នះ​អ៊ីតាលី​ម្សិលមិញ​នេះ ២-១ ដើម្បី​ធានា​បាន​កៅអី​លេខ ១ ក្នុង​ពូ​ល​។

​​អ៊ីតាលី​បាន​នាំមុខ​ការប្រកួត​នេះ​មុន​តាមរយៈ​ជ័យជំនះ​របស់ Jannik Sinner លើ Roman Safiullin ៧-៦(៨-៦) និង ៦-៣ មុន​ពេល​ដែល​រុស្ស៊ី​តាម​ស្មើ​វិញ​តាមរយៈ​ជ័យជំនះ​របស់ Daniil Medvedev លើ Matteo Berrettini ៦-២, ៦-៧(៥-៧) និង ៦-៤​។ ​​ចុងក្រោយ​វិញ្ញាសា​វាយ​គូ​ កីឡាករ Daniil Medvedev ចាប់​ដៃគូ​ជាមួយ Roman Safiullin បាន​យកឈ្នះ Matteo Berrettini និង Jannik Sinner ដោយ​លទ្ធផល ៥-៧, ៦-៤ និង ១០-៥​។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​រុស្ស៊ី​ធានាបាន​កៅអី​លេខ ១ ក្រោយ​ឈ្នះ​ទាំង​ ៣​ប្រកួត​ក្នុង​ពូ​ល​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ ១ ពូ​ល C គឺ​កាណាដា​។

​​កាណាដា​ចុងក្រោយ​បំផុត​បាន​យកឈ្នះ​ក្រុម​អាល្លឺម៉ង់ ២-០ ដោយ​កីឡាករ Danis Shapovalov យកឈ្នះ Jan-Lennard Struff និង Felix Auger-Aliassime យកឈ្នះ​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Alexander Zverev​។ ​​នេះ​ជា​ជ័យជំនះ​ដ៏​មាន​សារសំខាន់​មួយ​សំរាប់​កាណាដា​ដើម្បី​ឡើង​វគ្គ​បន្ទាប់ ដោយសារ​អង់គ្លេស​ក៏​ឈ្នះ​ប្រកួត​ចុងក្រោយ​ដែរ​ទៅលើ​អាមេរិក​តែ​បាន​ត្រឹម​លេខ ២ ក្នុង​ពូ​ល​។ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទី១ អេ​ស្ប៉ា​ញ និងប៉ូឡូញ​ជួបគ្នា​ថ្ងៃនេះ​ ខណៈ​កាណាដា និង​រុស្ស៊ី​ជួបគ្នា​ស្អែក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm