ទូរទស្សន៍ Fana ដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថា ប្រទេសអេត្យូពី បានចាប់ខ្លួនជនសកម្មប្រយុទ្ធដេស(Daesh) ជាច្រើននាក់ដែលសង្ស័យថា ត្រូវបានបណ្តុះបណ្តាល និងដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការ នៅទូទាំងប្រទេសនេះ។
ជនសង្ស័យទាំង ៨២នាក់ គឺជាផ្នែកនៃសាខាក្រុម Daesh នៅប្រទេសសូម៉ាលី ដែលប្រតិបត្តិការ នៅក្នុងតំបន់ Puntland ពាក់កណ្តាលស្វយ័ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេវាសន្តិសុខស៊ើបការណ៍ជាតិ ដែលត្រូវបានចែករំលែកជាមួយទូរទស្សន៍ Fana ។

ក្រុម Daesh នៅក្នុងប្រទេសសូម៉ាលី បានក្លាយជាផ្នែកដ៏សំខាន់នៃបណ្តាញទូទាំងពិភពលោករបស់អង្គការមេរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
Fana បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា សេវាសន្តិសុខស៊ើបការណ៍ជាតិ បានកំពុងតាមដានយ៉ាងដិតដល់នូវយុទ្ធសាស្រ្តលួចឆ្លងព្រំដែនរបស់ក្រុមនេះ និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតក្រុមសម្ងាត់ នៅក្នុងប្រទេសអេត្យូពី»។
ដោយមានយុទ្ធជនប្រមាណពី ៧០០នាក់ ទៅ ១.៥០០នាក់ ក្រុម Daesh នៅក្នុងប្រទេសសូម៉ាលី បានកើនឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារលំហូរចូលនៃយុទ្ធជនបរទេស និងប្រាក់ចំណូលកើនឡើង។
