លោក Trump និយាយថា អ៊ុយក្រែន «មិនគួរកំណត់គោលដៅ» លើរដ្ឋធានីមូស្គូរបស់រុស្ស៊ីទេ

2025/07/16 11:27:39 pm        65

លោក Donald Trump កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) បានបញ្ជាក់ថា អ៊ុយក្រែនមិនគួរកំណត់គោលដៅលើទីក្រុងមូស្គូនោះទេ ហើយថា លោកក៏មិនមានគម្រោងផ្គត់ផ្គង់ទីក្រុងគីវ ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយនោះដែរ បន្ទាប់ពីមានរបាយការណ៍មួយ ដែលថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានជំរុញឲ្យប្រធានាធិបតី លោក Volodymyr Zelenskyy វាយប្រហាររដ្ឋធានីរបស់រុស្ស៊ី។

សារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា លោក Trump បានពិភាក្សាអំពីលទ្ធភាពនៃការវាយបកជាមួយលោក Zelenskyy ហើយថែមទាំងបានសួរសមភាគីអ៊ុយក្រែនថា តើលោកអាចវាយប្រហារទីក្រុងមូស្គូបានដែរ ឬទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្តល់អាវុធរយៈចម្ងាយឆ្ងាយ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានថា តើលោក Zelenskyy គួរកំណត់គោលដៅរដ្ឋធានីរុស្ស៊ី ឬអត់នោះ លោក Trump បានឆ្លើយតបថា «ទេ គាត់ (លោក Zelenskyy) មិនគួរកំណត់គោលដៅទីក្រុងមូស្គូទេ»។ លោក Trump ក៏ត្រូវបានសួរផងដែរថា តើលោកមានឆន្ទៈផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែរ ឬទេ ហើយលោកបានឆ្លើយតបថា «ទេ យើងមិនស្វែងរកការធ្វើបែបនេះឡើយ»។

គួរបញ្ជាក់ថា ដោយដកស្រង់ប្រភពចំនួន ២រូបដែលដឹងពីការសន្ទនាតាមទូរសព្ទ សារព័ត៌មាន FT បានរាយការណ៍ថា លោក Trump បានជជែកជាមួយលោក Zelenskyy កាលថ្ងៃទី៤ ខែកក្កដា ពោលគឺមួយថ្ងៃបន្ទាប់ពីមានការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ សារព័ត៌មាន FT បានឲ្យដឹងបន្ថែមថា លោក Trump ក៏ត្រូវបានរាយការណ៍ដែរថា បានពិភាក្សាអំពីការបញ្ជូនឲ្យអ៊ុយក្រែននូវមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm