ហេតុអ្វីបានជាអាស៊ានគ្រោងរៀបចំកិច្ចប្រជុំរួមដ៏កម្រនៃរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច?

2025/07/16 11:41:22 pm        62

កិច្ចប្រជុំរួមគ្នានាពេលខាងមុខ រវាងរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចរបស់អាស៊ាន (ASEAN) គឺជារឿងដ៏កម្រមួយ ដោយក្រុមអ្នកវិភាគ បានចាត់ទុកការមានឡើងវិញនេះថា ជា «ការផ្លាស់ប្តូរដ៏សំខាន់» នៅក្នុងយុទ្ធសាស្ត្ររបស់ប្លុក និងជាការឆ្លើយតបទៅនឹង «ទិដ្ឋភាពកាន់តែប្រែប្រួលរបស់សកលលោក»។ 

កិច្ចប្រជុំរួមដ៏កម្រនេះ បានកើតឡើងលើកដំបូងនៅក្នុងឆ្នាំ១៩៩៩ ហើយកិច្ចប្រជុំស្រដៀងគ្នានេះ ត្រូវបានគ្រោងទុកក្នុងឆ្នាំ២០០៣ តែមិនមានការកត់ត្រាជាសាធារណៈ ដែលថា វាបានកើតឡើងនោះឡើយ។ នេះមានន័យថា កិច្ចប្រជុំនាពេលខាងមុខ អាចជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ។

កិច្ចប្រជុំនាពេលខាងមុខ ត្រូវបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បន្ទាប់ពីមានកិច្ចប្រជុំជាមួយសមភាគីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយនិយាយថា វានឹងមានគោលបំណងជួយឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើការរួមគ្នាកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើនឡើងនៅក្នុងតំបន់។

តែយ៉ាងណាក្ដី កិច្ចប្រជុំរយៈពេល ៤ថ្ងៃ បានធ្វើឡើងចំពេលមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកែសម្រួលពន្ធលើប្រទេសនានា ក្នុងនោះរួមទាំងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

អ្នកវិភាគបានពណ៌នាការមានឡើងវិញនូវកិច្ចប្រជុំនេះថា ជាការផ្លាស់ប្តូរឆ្ពោះទៅរក «ការអនុវត្តជាយុទ្ធសាស្ត្រ» ពោលគឺឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែខ្ពស់របស់អាស៊ាន ដែលថា ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចមិនអាចកាត់ផ្ដាច់ពីការពិតនយោបាយបានទៀតទេ ហើយពួកគេមិនអាចធ្វើការដាច់ដោយឡែកពីគ្នាបានទៀតឡើយ។

កាលបរិច្ឆេទនៃកិច្ចប្រជុំរួមនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែវានឹងមាននៅមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm