អ្នកជំនាញ UN ទទួលបន្ទុកប៉ាឡេស្ទីន និយាយថា ទណ្ឌកម្មរបស់អាមេរិកលើលោកស្រី ជាការរំលោភលើអភ័យឯកសិទ្ធិ

2025/07/16 11:43:46 pm        47

អ្នកជំនាញមានជំហរមិនចុះញ៉មរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការប៉ាឡេស្ទីន គឺលោកស្រី Francesca Albanese កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) បានលើកឡើងថា ការប្រកាសដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការរិះគន់របស់លោកស្រី ចំពោះជំហររបស់សេតវិមានលើតំបន់ហ្កាហ្សា គឺជា «ការរំលោភ» លើអភ័យឯកសិទ្ធិរបស់លោកស្រី។

អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីដែនដីកាន់កាប់ប៉ាឡេស្ទីន បានធ្វើការអត្ថាធិប្បាយបែបនេះ អំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុង Bogota ពោលគឺជិត ១សប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការដាក់ទណ្ឌកម្មលើលោកស្រី ដោយចាត់ទុកការបំពេញការងាររបស់លោកស្រីថា មាន «ភាពលម្អៀង និងបង្កប់គំនិតព្យាបាទ»។

លោកស្រី Albanese បានប្រាប់អ្នកចូលរួមនៅរដ្ឋធានីរបស់ប្រទេសកូឡុំប៊ីថា៖ «វាជាវិធានការដ៏ធ្ងន់ធ្ងរ។ វាមិនធ្លាប់មានពីមុនមកឡើយ។ ហើយខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង»។ លោកស្រីកំពុងស្ថិតនៅក្នុងទីក្រុង Bogota ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះ នៅតំបន់ហ្កាហ្សា។

អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្សសញ្ជាតិអ៊ីតាលីរូបនេះ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ដោយសារការចោទប្រកាន់របស់លោកស្រីជាយូរមកហើយ ដែលថា អ៊ីស្រាអែលកំពុងប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សា។

ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនោះ លោកស្រី Albanese បានប្រាប់ថា៖ «វាជាការរំលោភយ៉ាងច្បាស់ក្រឡែត លើអនុសញ្ញា UN ស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលការពារមន្ត្រី UN ក្នុងនោះរួមទាំងអ្នកជំនាញឯករាជ្យផងដែរ កុំឲ្យរងនូវពាក្យសម្ដី និងការចាត់វិធានការនានា ពេលអនុវត្តការងាររបស់ពួកគេ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm