ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា អាវុធត្រៀមរួចរាល់ហើយ ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ។
លោក Trumpនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកពុំបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ ចាប់តាំងពីទណ្ឌកម្មប្រឆាំងរុស្ស៊ីត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ។

លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Patriot និងសព្វាវុធផ្សេងទៀតដល់ប្រទេសអ៊ុយក្រែនសម្រាប់សង្គ្រាមប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ហើយថ្លៃអាវុធនឹងត្រូវបានចំណាយដោយប្រទេសណាតូផ្សេងទៀត ។
ប៉ុន្តែគេនៅពុំទាន់ដឹងច្បាស់នៅឡើយទេពីចំនួន និងប្រភេទអាវុធស៊ីបគោលដៅដែលនឹងត្រូវផ្តល់ឲ្យ និងរបៀបដែលពួកគេនឹងត្រូវផ្គត់ផ្គង់បានលឿនបែបណា និងរបៀបដែលពួកគេត្រូវចំណាយ ។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបសុខចិត្តលះបង់ការស្តុកអាវុធផ្ទាល់ខ្លួន សម្រាប់ឲ្យអ៊ុយក្រែន ហើយក្រោយមកទិញដាក់ជំនួសមកពីសហរដ្ឋអាមេរិក ៕
