CNCC បន្ដ​ណែនាំ​ដល់​បណ្ដា​ក្លិប ខណៈ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ការរីក​រាលដាល​ខ្លាំង​

2021/04/27 09:59:58 am        24

បាល់ទាត់៖ ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) បាន​បន្ដ​ចេញ​នូវ​សេចក្ដីណែ​នាំ​ថ្មី​មួយទៀត ដល់​បណ្ដា​ក្លិបដែល​លេង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២១ នូវ​វិធាន​បន្ទាន់​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាតនៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​នេះកំពុងមាន​ការរីក​រា​ល​ដាល​ខ្លាំង ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន។

​​ចំពោះ​សេចក្ដីណែនាំ​ថ្មីដែល CNCC បន្ដ​ធ្វើការ​ក្រើនរំលឹក​ដល់​បណ្ដា​ក្លិប និង​ក្រុមដែល​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ថ្នាក់ជាតិ​ធំៗ​ទាំងពីរ គឺមាន ១១​ចំណុចរួមមាន​៖

១-​មិនត្រូវ​អនុញ្ញាតិ​ឲ្យ​មាន​ទស្សនិកជន​ ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន និង​បរិវេណ​ក្នុងការ​ប្រកួត​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

២-​ត្រូវធ្វើ​ការតាមដាន​សុខុមាលភាព និង​គ្រប់គ្រង​ឲ្យ​បានច្បាស់លាស់ និង​យកចិត្ត​ទុក​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទៅលើ​មន្ដ្រី​ក្រុម និង​កីឡាករ​គ្រប់រូប​ទាំងអស់ ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង ការធ្វើដំណើរ​ជាប្រចាំ​ថ្ងៃរបស់​ពួកគាត់​ ជៀសវាង​នូវ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ ឬ​បុគ្គលដែលមាន​ការសង្ស័យ និង​ទីកន្លែង​ដែលមាន​ការឆ្លង​ចូល​នូវ​ជំងឺ​នេះ​ផងដែរ។​

៣-​ក្នុងករណី​មានការ​សង្ស័យ​លើ​មន្ដ្រី​ក្រុម ឬ​កីឡាករ​របស់​ក្រុម និង​ក្លិប ដោយមាន​អាកា​រៈ​ដូចជា​៖ គ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាក​ដកដង្ហើម​ជាដើម ដាច់ខាត​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុម​ឆ្លើយតប​បន្ទាប់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ ដោយ​មិន​គិតថ្លៃ។​

៤-​ត្រូវតែ​បិទ​ផ្ទាំង​ខិត្តប័ណ្ណ​ធំៗ​អំពី​វិធាន​សុវត្ថិភាព វិធាន​អនាម័យ ការលាង​សម្ពាត​ដៃ និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅតាម​គ្រប់​បន្ទប់ និង​ច្រកចេញចូល​ទាំងអស់។​

៥-​បំពាក់​ម៉ាស៊ីន​វាស់​កម្ដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្ដៅ​ដោយ​ដៃ និង​អាល់កុល ឬ​ជែ​ល​លាងដៃ​នៅ​គ្រប់​ច្រកចូល​នៃ​កីឡដ្ឋាន ដែល​បើក​ប្រើប្រាស់​ជា​កំហិត។​

៦-​ក្រុមការងារ មន្ដ្រី​ក្រុម បុគ្គលិក និង​បុគ្គលិក​គ្រប់រូប​ត្រូវ​ពាក់​ម៉ាស់ និង​របាំងមុខ​ការពា​រ​ឲ្យ​បាន​ត្រឹមត្រូវ និង​ជាប់​ជាប្រចាំ។​

៧-​ត្រូវអនុវត្ត​ការរក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១,៥​ម៉ែត្រពី​បុគ្គល​ម្នាក់ទៅ​បុគ្គល​ម្នាក់។​

៨-​កីឡដ្ឋាន​ប្រកួត​នីមួយៗត្រូវមាន​បង្គន់​អនាម័យ និង​កន្លែង​លាងដៃ​គ្រប់គ្រាន់។​

៩-​ត្រូវ​ចាត់តាំង​សមាសភាព​មន្ដ្រី​របស់​ក្លិប​ចំនួន ១​រូបចូលរួម​ជា​សមាជិក​គណៈកម្មការ​ត្រួតពិនិត្យ ​ការប្រកួត​កីឡា​តាម​ក្លិប​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩។​

១០-​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែលមាន​កម្ដៅ​ចាប់ពី ៣៧,៥​អង្សារ​ឡើងទៅ ឬ​ជំងឺ​ផ្ដាសាយ និង​ក្អក​ចូលក្នុង​កីឡដ្ឋាន។​

១១-​ក្លិប​កីឡា​ទាំងអស់ត្រូវអនុវត្ត​នូវ​ខ្លឹមសារ និង​វិធាន​លម្អិត​ណែនាំ​សុវត្ថិភាព ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ភ្ជាប់​ជូន។​

​នេះ​មិនមែនជា​លើក​ទី​១ នោះទេដែល CNCC បានចេញ​សេចក្ដីណែនាំ​បែបនេះ ពោលគឺ​មុន​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជាចាប់ផ្ដើម​ការប្រកួត ស្ថាប័ន​ទទួលបន្ទុក​រៀ​ប​ចំ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ បានធ្វើការ​ជូនដំណឹង​ជា​បន្ដបន្ទាប់ អំពី​វិធានការ​ក្រសួងសុខាភិបាល ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជាហាក់​មិនទាន់​ធូរស្រាល​នោះទេ ផ្ទុយទៅវិញហាក់​មានការ​រីក​រាល​ដាល​ខ្លាំង រហូតដល់​បណ្ដាល​ខេត្ត​មួយចំនួន រួមទាំង​វិស័យ​សិល្បៈ​ទៀតផង ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        300
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        373

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm