ការស្ទង់មតិដ៏ទូលំទូលាយមួយដែលធ្វើឡើងដោយការិយាល័យស្ថិតិកណ្តាលរបស់អ៊ីស្រាអែល បានបង្ហាញថា ២៨ភាគរយនៃអាជីវកម្មនៅក្នុងប្រទេសនេះ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រតិបត្តិការរបស់ពួកគេ។
ការស្ទង់មតិនេះ ជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានធ្វើឡើងកាលពីខែមុន និងគ្របដណ្តប់អាជីវកម្មជាង ៣៤.000 នៃវិស័យផ្សេងៗ ក្នុងប្រទេសអ៊ីស្រាអែល។ អ្នកគ្រប់គ្រង ត្រូវបានសួរអំពីការ ប្រើប្រាស់ AI របស់ក្រុមហ៊ុនពួកគេ គោលបំណង និងផលប៉ះពាល់របស់វា។ នេះបើយោងតាមការិយា ល័យស្ថិតិនេះ។

ការរកឃើញ បានបង្ហាញថា ១៧ភាគរយនៃអាជីវកម្មប្រើប្រាស់សេវាកម្ម AI ដែលបង់ប្រាក់ ដែលបង្ហាញពី ការសម្រេចគោលដៅ និងទទួលបានលទ្ធផលជាក់លាក់។
ការស្ទង់មតិនេះ ត្រូវបានគេរកឃើញផងដែរថា ការប្រើប្រាស់ AI គឺជារឿងធម្មតានៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រហែល ៦០ភាគរយនៃក្រុមហ៊ុន នៅក្នុងឧស្សាហកម្មទាំងនេះ បានទទួលយក AI ហើយភាគច្រើននៃពួកគេ ប្រើប្រាស់សេវាកម្មបង់ប្រាក់។
ទន្ទឹមនឹងនេះដែរ ប្រហែល ២៣ភាគរយនៃអាជីវកម្មបច្ចេកវិទ្យាខ្ពស់ និងហិរញ្ញវត្ថុប្រើប្រាស់ AI សម្រាប់កិច្ចការស្មុកស្មាញ បើធៀបនឹងត្រឹមតែ ៣ភាគរយ នៅក្នុងការផលិត។
ក្នុងចំណោមក្រុមហ៊ុនដែលបានរាយការណ៍ថា ប្រើប្រាស់ AI មាន ៤២ភាគរយប្រើវា ដើម្បីអនុវត្តការងារបច្ចេកទេស និងធម្មតា ដែលបុគ្គលិកគ្រប់គ្រងពីមុន ខណៈ ១៤ភាគរយប្រើវាសម្រាប់កិច្ចការស្មុកស្មាញដែលត្រូវការការគិតកម្រិតខ្ពស់។
