អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន នឹងស្ដាប់សាលក្រម ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ នៅចុងខែសីហា

2025/07/17 02:23:07 am        82

មេធាវីរបស់លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នឹងស្ដាប់សាលក្រម ក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ នៅថ្ងៃទី២២ ខែសីហា ដោយនេះគ្រាន់តែជាការចាប់ផ្ដើមដំបូងនៃបញ្ហាប្រឈមផ្លូវច្បាប់បន្តបន្ទាប់ ប្រឆាំងនឹងរូបលោក និងកូនស្រីរបស់លោក គឺនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់» ដែលតំណែងដឹកនាំរដ្ឋាភិបាលរបសលោកស្រីត្រូវបានព្យួរ។

ទោះបីជាលោក ថាក់ស៊ីន មិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែរូបលោកនៅតែមានឥទ្ធិពលខ្លាំង ហើយត្រូវបានគេមើលឃើញថា ជាអ្នកមានអំណាចនៅពីក្រោយគណបក្សកំពុងកាន់អំណាច គឺបក្ស Pheu Thai (ភឿថៃ) ដែលឥឡូវនេះ ត្រូវបានឡោមព័ទ្ធដោយបញ្ហាជាច្រើន ជាពិសេសការធ្លាក់ចុះសេដ្ឋកិច្ច។

យ៉ាងណាក្ដី មេធាវីរបស់លោក ថាក់ស៊ីន គឺលោក Winyat Chatmontree បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានទំនុកចិត្តថា យើងនឹងទទួលបានយុត្តិធម៌»។

គួរបញ្ជាក់ថា ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ គឺស្ថិតក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក ដោយកំណត់រយៈពេលជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះជនទាំងឡាយណាដែលត្រូវបានកាត់ទោសពីបទប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ Maha Vajiralongkorn និងញាតិវង្សានុវង្សដ៏ជិតស្និទ្ធរបស់ព្រះអង្គ។

សម្រាប់លោក ថាក់ស៊ីន រូបលោកត្រូវប្រឈមនឹងករណីដាច់ដោយឡែកមួយទៀត ជុំវិញភាពស្របច្បាប់នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យដ៏យូររបស់លោក ពោលគឺជាករណីដែលក៏អាចបញ្ជូនលោកឲ្យវិលទៅរស់នៅក្នុងពន្ធនាគារវិញផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm