ជនជាតិភាគតិច Druze អ៊ីស្រាអែល បានបំពានរបងព្រំដែនអ៊ីស្រាអែល-ស៊ីរី នៅតំបន់ខ្ពង់រាប Golan និងដើរសំដៅទៅកាន់ប្រទេសស៊ីរីនៅថ្ងៃពុធនេះ ក្រោយអ្នកស្រុកទូរស័ព្ទហៅឲ្យមកជួយជនជាតិភាគតិច Druze នៅប្រទេសស៊ីរី បន្ទាប់ពីការកើនឡើងអំពើហិង្សានៅក្នុងប្រទេសជិតខាងមួយនេះ ។
ជនជាតិភាគតិច Druze អ៊ីស្រាអែល រាប់សិបនាក់ បានទម្លុះប៉ារ៉ាស់តាមរបងព្រំដែន ចូលតាមច្រកព្រំដែនទៅកាន់ប្រទេសស៊ីរី ។
យោធាអ៊ីស្រាអែលនៅតាមព្រំដែន បានបាញ់គ្រាប់បែកភ្លើង និងបំពង់ហ្គាស ដើម្បីបំបែកហ្វូងមនុស្ស ។ ការបាញ់មួយចំនួន បានចាប់ផ្តើមឡើងនៅទីវាលទំនេរ ពេលដែលមនុស្សរាប់សិបនាក់ ដើរសំដៅទៅកាន់ប្រទេសស៊ីរី ។
ជនជាតិភាគតិច Druze អ៊ីស្រាអែលមួយចំនួន ឈរនៅក្នុងភូមិ Majdal Shams របស់ជនជាតិភាគតិច Druze នៅជិតព្រំដែន កាន់ទង់ជនជាតិភាគតិច Druze ហើយនិងស្រែកពាក្យស្លោក ពេលដែលពួកគេសំឡឹងទៅកាន់ប្រទេសស៊ីរី ។
នៅថ្ងៃពុធនេះដែរ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារច្រកចូលក្រសួងការពារជាតិស៊ីរីនៅទីក្រុងដាម៉ាស ជាការបង្កើនការវាយប្រហារលើអាជ្ញាធរដឹកនាំដោយអ៊ិស្លាម ដោយមានគោលដៅការពារជនជាតិភាគតិច Druze ពីការបំពានដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ៕