ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បា ប់លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នដែលមានភារកិច្ចក្នុងគណៈបញ្ជាការយុទ្ធនាការនេះឱ្យបន្ដយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ហាញអំពីការទទួលខុសត្រូវចំពោះអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរ និងឯកភាពចំពោះអ្វីដែលការលើកឡើងរបស់ប្រធានគណៈកម្មការនីមួយៗនៃយុទ្ធនាការនេះ ដែលសុទ្ធតែបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនលើអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន សំដៅរួមគ្នាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះឯកឧត្ដមក៏បានណែនាំដល់គណៈកម្មការនីមួយៗឱ្យរៀបចំបង្កើនចំនួនលេខាធិការដ្ឋានរបស់ខ្លួន ដើម្បីសហការដោះស្រាយ និងដាក់ចេញវិធានការជាក់ស្ដែង សំដៅបំពេញការងារដែលខ្លួនទទួលបន្ទុកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ខណៈកាលពីពេលកន្លងទៅឯកឧត្ដមមើលឃើញថា គណៈកម្មការមួយចំនួនមិនទាន់មានលេខាធិការដ្ឋាននៅឡើយទេ ដូច្នេះជាផលលំបាកនៃការបំពេ ញការងារ។
ឯកឧត្ដមក៏បានក្រើនរំលឹកឲ្យគណៈកម្មការទាំងអស់ ត្រូវរៀបចំកសាងធ្វើផែនការសកម្មភាព ដើម្បីបែ ងចែកការងារអ្វីដែលត្រូវអនុវត្តមុន និងអ្វីដែលត្រូវអនុវត្តក្រោយ ក្នុងនោះត្រូវសហការគ្នារវាងលេខាធិ ការដ្ឋានរបស់គណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានតាមគណៈកម្មការនីមួយៗ។ លើសពីនេះ ត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផលការងារ ព្រមទាំងត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់។
របាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានឲ្យដឹងថា កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥១៨២ ឃាត់ខ្លួន១៣៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១៨៩០គីឡូក្រាម សារធាតុគីមីប្រមាណ ១៩១២៩ គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត៕ ដោយ៖ បាន ចក់






