នៅថ្ងៃពុធនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពិបាកចរចាជាមួយខ្លាំង ក្រោយប្រទេសទាំង ២ ឈានដល់កិច្ចព្រមព្រៀងមួយនេះ ដើម្បីកាត់បន្ថយពន្ធស្នើសុំរបស់សហរដ្ឋអាមេរិក ពី ៣២ភាគរយ មកនៅ ១៩ភាគរយវិញ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយធ្វើដំណើរមកដល់ទីក្រុងហ្សាកាតា លោក Prabowo និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកមានការយោគយល់គ្នារៀងៗខ្លួន ចំពោះផលប្រយោជន៍គ្នាទៅវិញទៅមក ហើយនិងមានគម្រោងបន្តកិច្ចចរចា ។
កិច្ចព្រមព្រៀងលើកនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងមួយក្តាប់តូចប៉ុណ្ណោះ ដែលបានឈានដល់មកទល់នឹងពេលនេះជាមួយរដ្ឋបាលរបស់លោក Trump មុនឱសានវាទថ្ងៃទី ១ ខែសីហា សម្រាប់កិច្ចចរចា ។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្តេជ្ញាចិត្តទិញយន្តហោះ Boeing BA.N ចំនួន ៥០គ្រឿង ថាមពលសហរដ្ឋអាមេរិកតម្លៃ ១៥ពាន់លានដុល្លារ និងផលិតកម្មកសិកម្មអាមេរិកតម្លៃ ៤,៥ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ៕