ក្រសួងយុត្តិធម៌ បានប្រកាសឲ្យដឹងថា ប្រទេសអ៊ីតាលីអាចដោះលែងមនុស្សប្រហែល ១០.០០០នាក់ពីពន្ធនាគារ ឬប្រហែល ១៥ភាគរយនៃចំនួនអ្នកទោសសរុប ដើម្បីជួយបន្ធូរបន្ថយភាពចង្អៀតណែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ (ទី១៥ ខែកក្កដា) ក្រសួងបានឲ្យដឹងថា អ្នកទោសប្រហែល ១០.១០៥នាក់ «អាចនឹងទទួលបានសិទ្ធិ» សម្រាប់វិធានការជំនួស ដើម្បីចេញពីពន្ធនាគារ ដូចជាការឃុំខ្លួននៅក្នុងផ្ទះ ឬការព្យួរទោសដោយមានលក្ខខណ្ឌកំណត់។
ក្រសួងបានបញ្ជាក់ថា ជម្រើសនេះនឹងអនុវត្តចំពោះអ្នកដែលការផ្តន្ទាទោសរបស់ពួកគេ ស្ថិតក្នុងដំណាក់កាលចុងក្រោយ និងដែលលែងជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍ ដោយមានរយៈពេលអនុវត្តទោសទោសតិចជាង ២ឆ្នាំ និងមិនមានបទល្មើសផ្នែកវិន័យធ្ងន់ធ្ងរ ក្នុងរយៈពេល ១២ខែចុងក្រោយ។
ក្រសួងបានបន្ថែមថា អ្នកដែលកំពុងអនុវត្តទោស សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាភេរវកម្ម ឧក្រិដ្ឋកម្ម ការរំលោភផ្លូវភេទ ការជួញដូរជនអន្តោប្រវេសន៍ និងការចាប់ជំរិត នឹងត្រូវដកចេញពីវិធានការនេះ។
គួរបញ្ជាក់ថា យោងតាមមូលដ្ឋានទិន្នន័យសង្ខេបរបស់ពន្ធនាគារពិភពលោក បានឲ្យដឹងថា អ៊ីតាលីមានកំណត់ត្រាមួយ ក្នុងចំណោមកំណត់ត្រាមានពន្ធនាគារចង្អៀតណែនអាក្រក់បំផុតរបស់អឺរ៉ុប ដោយមានអ្នកទោសលើសកម្រិតដល់ទៅ ២២ភាគរយ៕