កងកម្លាំងសន្តិសុខស៊ីរីដែលត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida បានត្រួតពិនិត្យរថយន្តនៅប៉ុស្តិ៍ឆេកឆេរនាថ្ងៃពុធនេះ ។
ទាហានរដ្ឋាភិបាលស៊ីរី ត្រូវបានបញ្ជូនទៅកាន់តំបន់ Sweida កាលពីថ្ងៃចន្ទ ដើម្បីបង្ក្រាបការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច Druze និងក្រុមប្រដាប់អាវុធ Bedouin ដែលបញ្ចប់ទៅជាមួយនឹងការប៉ះទង្គិចខ្លួនឯងជាមួយក្រុមជីវពល Druze ។
ខិត្តប័ណ្ណព័ត៌មានក្នុងស្រុក Sweida24 រាយការណ៍ថា ទីក្រុង Sweida និងភូមិក្បែរៗ ស្ថិតក្រោមការផ្លោងគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់យ៉ាងខ្លាំងក្លា នៅព្រឹកថ្ងៃពុធនេះ ។
ក្រសួងការពារជាតិស៊ីរី បាននិយាយនៅក្នងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ដោយដាក់ការស្តីបន្ទោសដល់ក្រុមក្រៅច្បាប់នៅទីក្រុង Sweida សម្រាប់ការបំពានបទឈប់បាញ់ ។
ក្រសួងការពារជាតិស៊ីរី អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុង Sweida បន្តស្នាក់នៅក្នុងផ្ទះ ។ អ្នកស្រុកនិយាយថា ពួកគេលាក់ខ្លួនក្នុងផ្ទះដែលគ្មានចរន្តអគ្គិសនីដោយការភ័យខ្លាច ។
នៅថ្ងៃពុធនេះដែរ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារច្រកចូលក្រសួងការពារជាតិស៊ីរីនៅទីក្រុងដាម៉ាស ជាការបង្កើនការវាយប្រហារលើអាជ្ញាធរដឹកនាំដោយអ៊ិស្លាម ដោយមានគោលដៅការពារជនជាតិភាគតិច Druze ពីការបំពានដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ៕