សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ

2025/07/17 05:16:17 am        143

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញ ចូលរួមនិងគាំទ្រដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus )លើកទី១៦។ សម្តេច បានគូសបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ សមាជិកអន្តរសភាអាស៊ាន(អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍ ភ្ញៀវរបស់កម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា បានចែករំលែកបទពិសោធន៍ ទស្សនៈដោយបើកចំហ ប្រកបដោយភាពស្មោះត្រង់ជាមួយនឹងស្មារតីនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហារួមសម្រាប់ពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីលៀងសាយភោជន ជូនគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់។ 

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថាកិច្ចប្រជុំបានស្តាប់របាយការណ៍របស់ប្រទេសនីមួយៗស្តីពីវឌ្ឍនភាពនៃការអនុវត្តនូវសេចក្តីសម្រេចរបស់ អាយប៉ានិងរបាយការណ៍របស់អគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។ នេះពិតជាមោទនភាពបង្ហាញពីការរីកចម្រើនគួរជាទីមោទនៈ របស់អាយប៉ា។ 

ក្នុងពិធីលៀងសាយភោជនក្រោមបរិយាកាសរីករាយស្និទ្ធស្នាល សាមគ្គីភាព សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា “យើង បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មលើការជំរុញការទូតសភាដើម្បីសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ លើសពីនេះទៅទៀត យើងបានឱ្យយុវជនរបស់យើងចូលរួមជាមួយ AIPA ផងដែរ តាមរយៈកម្មវិធី AIPA Roadshow ពីព្រោះសំឡេងរបស់ពួកគេមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអាស៊ានដែលផ្តោតលើប្រជាជនជាស្នូល”។

សភាកម្ពុជាបានធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីសមាជិកសភាគ្រួសារអាយប៉ា (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត១០០នាក់។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា AIPA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដែលកំពុងតែមានភាពសកម្មជាងមុន មិនមែនគ្រាន់តែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យប្រាកដថាការសន្យានឹងក្លាយជាការពិត។ លទ្ធផលនៃកិច្ចប្រជុំ AIPA Caucus លើកទី ១៦ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ដែលត្រូវរក្សានូវសន្ទុះនេះ។ 

សម្តេចមានប្រសាសន៍បន្តថា “តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេស និងតំបន់ផ្សេងទៀត យើងអាចបង្កើតកម្លាំងវិជ្ជមាននៃការផ្លាស់ប្តូរកាន់តែច្រើនបន្ថែមទៀតយើងនឹងជួបជុំគ្នាម្តងទៀតនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាត AIPA លើកទី ៤៦ ។ ខ្ញុំជឿជាក់ថា ទស្សនៈ គំនិត និងយោបល់ដែលយើងបានចែករំលែកគ្នានៅទីនេះ នឹងជួយយើងក្នុងការតៀមរៀបចំសម្រាប់មហាសន្និបាតនាពេលខាងមុខនោះ”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm