បាល់ទាត់៖ អ្នកចាត់ការ Manchester City, Pep Guardiola និងអ្នកចាត់ការ Burnley, Sean Dyche នឹងអវត្តមានមិនបានដឹកនាំការប្រកួត FA Cup ជុំទី៣ ចុងសប្តាហ៍នេះបន្ទាប់ពីអ្នកទាំងពីរតេស្តវិជ្ជមាន Covid-19។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep Guardiola និងជំនួយការរបស់លោក Juanma Lillo ត្រូវរកឃើញថាឆ្លងមេរោគ Covid-19 នេះកាលពីថ្ងៃអង្គារ។
អ្នកទាំងពីរស្ថិតក្នុងចំណោមមនុស្ស ២១នាក់ទៀតនៅក្នុងក្លិប Manchester City ដែលត្រូវនៅដាច់ដោយឡែកមុនការប្រកួតទល់នឹង Swindon Town យប់ថ្ងៃសុក្រនេះ ហើយក្នុងចំនោម ២១នាក់នោះក៏មានកីឡាករចំនួន ៧នាក់ផងដែរ។ ចំណែកលោក Sean Dyche ក៏នឹងអវត្តមានពី Burnley ដែរនៅពេលជួប Huddersfield Town ជុំទី៣ FA Cup តែមិនមានរបាយការណ៍ពីការឆ្លងបន្ថែមទៀតឡើយនៅក្នុងក្លិប។ ទាំង Burnley និង Manchester City មិនបានផ្តល់ការចង្អុលបង្ហាញណាមួយថា ការប្រកួត FA Cup របស់ពួកគេអាចនឹងឈានដល់ការលើកពេលប្រកួតនៅឡើយទេ៕
អត្ថបទ៖នាង សុភាវុធ