អាមេរិក៖ ជំហានជាក់លាក់បានយល់ព្រមបញ្ចប់អំពើហិង្សានៅស៊ីរី ក្រោយអ៊ីស្រាអែលវាយប្រហាររដ្ឋធានីដាម៉ាស

2025/07/17 05:38:03 pm        267

យោធាអ៊ីស្រាអែល បានវាយប្រហារលើក្រសួងការពារជាតិរបស់ប្រទេសស៊ីរី ក្នុងរដ្ឋធានីដាម៉ាស(Damascus) និងកងកម្លាំងរដ្ឋាភិបាល នៅភាគខាងត្បូងប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ   ខណៈការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងទីក្រុង Suweida របស់ខេត្ត ឌ្រូស (Druze) បានបន្តដល់ថ្ងៃទី៤។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុង ធ្វើការដើម្បីជួយសង្គ្រោះបងប្អូនជនជាតិភាគតិចឌ្រូសរបស់យើង និងដើម្បីលុបបំបាត់ក្រុមជនអន្ធពាលរបស់របបនេះ។ ក្រសួងការបរទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលពីបទឈ្លានពានទាំងកម្រោល។ 

មនុស្សជាង ៣០០នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងទីក្រុង Suweida ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលការប៉ះទង្គិចគ្នារវាងកងជីវពលភាគតិច ឌ្រូស និងកុលសម្ព័ន្ធបេដូអ៊ីន(Bedouin) បានផ្ទុះឡើង។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សានៅភាគខាងត្បូងស៊ីរី ប៉ុន្តែជឿជាក់ថា នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។

លោកបានសរសេរនៅលើបណ្ដាញសង្គម X កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា យើងបានយល់ព្រមលើជំហានជាក់លាក់ដែលនឹងនាំស្ថានភាពដ៏លំបាក និងគួរឱ្យរន្ធត់នេះ ដល់ទីបញ្ចប់នៅយប់នេះ។ក្រសួងការបរទេសស៊ីរីបាននិយាយថា ប្រទេសនេះស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ភាគីអាមេរិក និងអារ៉ាប់ ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន ដោយសន្តិវិធី។ ចំណែកប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa និយាយថា សត្រូវ ព្យាយាមដាក់គោលដៅលើស្ថិរភាពរបស់ស៊ីរី។   អ៊ីស្រាអែល ពុំទាន់ធ្វើអត្ថាធិប្បាយលើបំណងនៃបទឈប់បាញ់នេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm