ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានចាប់មុខរបរដាំណាំដំឡូងមី បានសំដែងនៅភាពសប្បាយរីករាយ ក្នុងការប្រផលទទួលបានផល ហើយលក់បានតម្លៃថ្លៃជាងឆ្នាំមុនៗ។
លោក ញេប សាវ៉ន ប្រជាកសិករដាំដំឡូងនៅក្នុងចម្ការលើឃុំរដែងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យBTVដឹងថា ឆ្នាំនេះ ដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំកន្លងមក ទាំងដំឡូងស្រស់និងតំឡូងក្រៀម។
លោក បន្តថា ប្រជាកសិករដាំដំណាំដំឡូងមី ទទួលបានផលល្អ ហើយលក់ដូរក៏មានតម្លៃខ្ពស់ ជាងឆ្នាំកន្លងទៅ ដំឡូងស្រស់លក់បានក្នុងតម្លៃ ៣៩០ទៅ៤០០រៀលក្នុង១គីឡូក្រាម ចំពោះដំឡូងក្រៀមលក់បានចាប់ពី ៧២០ទៅ៧៥០ក្នុង ១គីឡូក្រាម។
ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ជាង ៨០ភាគរយគឺប្រកបរបកសិកម្ម ហើយប្រជាកសិករទាំងអស់បានខិតខំដាំដុះនៅដំណាំគ្រប់ប្រភេទ ជាពិសេសដាំដំឡូងមី ព្រោះដំឡូងមីឆ្នាំនេះ មានហាងឆេងល្អ ។
លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានទទួលស្គាល់ថា ឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ ហើយលោកបានជម្រុញប្រជាកសិករ ឲ្យធ្វើការដាំដុះនៅដំណាំណាដែមានទីផ្សារល្អ ជៀសវាងការដាំដុះបានផលហើយ លក់ដូរមិនមានតម្លៃធ្វើឲ្យមានការខាតបង់៕ អត្ថបទ៖ មាស ផល្លា
