ក្រុមមន្ត្រីរដ្ឋាភិបាលស៊ីរី និងមេដឹកនាំក្នុងក្រុមជនជាតិភាគតិច ឌ្រូស (Druze) បានប្រកាសបទឈប់បាញ់ជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនថ្ងៃដែលបានគំរាមកំហែងដើម្បីដោះស្រាយការផ្ទេរអំណាចនយោបាយក្រោយសង្គ្រាមរបស់ប្រទេសនេះ និងទាក់ទាញអន្តរាគមន៍យោធាពីប្រទេសជិតខាងដ៏មានឥទ្ធិពលរបស់អ៊ីស្រាអែល។

ក្បួនរថយន្តរបស់កងកម្លាំងរដ្ឋាភិបាលបានចាប់ផ្តើមដកខ្លួនចេញពីទីក្រុង Sweida ប៉ុន្តែគេមិនច្បាស់ភ្លាមៗថាតើកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសដោយក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី និងនៅក្នុងសារជាវីដេអូដោយមេដឹកនាំជនជាតិភាគតិចឌ្រូស នឹងធ្វើឡើងឬយ៉ាងណានោះទេ។ បទឈប់បាញ់មុនដែលបានប្រកាសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានដួលរលំយ៉ាងឆាប់រហ័ស ហើយមេដឹកនាំជនជាតិភាគតិចឌ្រូស ដ៏លេចធ្លោម្នាក់គឺលោក Sheikh Hikmat Al-Hijri បានបដិសេធកិច្ចព្រមព្រៀងថ្មី។ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តបន្ទាប់ពីការប្រកាសបទឈប់បាញ់។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏កម្រលើក្រសួងការពារជាតិនៅកណ្តាលរដ្ឋធានីដាម៉ាស ជាការកើនឡើងក្នុងយុទ្ធនាការដែលខ្លួននិយាយថាមានគោលបំណងការពារក្រុមបងប្អូនជនជាតិភាគតិច ឌ្រូស និងរុញពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីព្រំដែនរបស់ខ្លួន។ ជនជាតិភាគតិចឌ្រូស Druze បង្កើតជាសហគមន៍ដ៏ច្រើនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជានៅក្នុងប្រទេសស៊ីរី ហើយត្រូវបានគេមើលឃើញថាជាជនជាតិភាគតិចដ៏ស្មោះត្រង់ ដែលតែងតែបម្រើក្នុងជួរយោធា។
ការកើនឡើងក្នុងប្រទេសស៊ីរីបានចាប់ផ្តើមជាមួយនឹងការចាប់ពង្រត់សងសឹកគ្នាទៅវិញទៅមក និងការវាយប្រហាររវាងកុលសម្ព័ន្ធ បេដូអ៊ីន កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី (Sunni Bedouin) ក្នុងតំបន់ និងក្រុមប្រដាប់អាវុធឌ្រូសក្នុងខេត្ត Sweida ភាគខាងត្បូង។ កងកម្លាំងរដ្ឋាភិបាលដែលបានធ្វើអន្តរាគមន៍ដើម្បីស្តារសណ្តាប់ធ្នាប់បានប៉ះទង្គិចជាមួយកងជីវពលឌ្រូស ប៉ុន្តែក្នុងករណីខ្លះ បានវាយប្រហារជនស៊ីវិលផងដែរ ។មនុស្សជាង ៣០០នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ក្នុងទីក្រុង Suweida ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលការប៉ះទង្គិចគ្នារវាងកងជីវពលភាគតិច ឌ្រូស និងកុលសម្ព័ន្ធបេដូអ៊ីន(Bedouin) បានផ្ទុះឡើង៕


