ក្រុមហ៊ុនវិនិយោគធំៗចិននាំយកបច្ចេកវិទ្យាទំនើបលើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និង​កែច្នៃ​កាក​សំណល់​រឹង, ប្លាស្ទិករួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា

2025/07/17 06:07:40 pm        413

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯក​ទេស​ខាង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង​សុំ​អនុសាសន៍ លើវិស័យបរិស្ថាន ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

ក្រោយពីបានស្តាប់នូវបទបង្ហាញអំពីបទពិសោធន៍ និងសមត្ថភាព របស់ក្រុមហ៊ុន តាម​រយៈ​បច្ចេក​វិទ្យា​ទំនើប​ក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ និងភាពវៃឆ្លាតក្នុងការប្រមូលសំរាម សំណល់​រឹង និងប្លាស្ទិកដើម្បីរួមចំណែកការពារបរិស្ថានរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និ​ង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ និងមានសក្តានុពលរបស់វិនិយោគិនគ្រប់ទិសទី។ ក្រសួងបរិស្ថានសូមសម្តែងនូវការស្វាគមន៍ និងគាំទ្រ ដែលក្រុមហ៊ុនវិនិយោគទាំង៣ ដែល​មាន​បំណង​រួម​ចំណែកជាមួយគោលនយោបាយចក្រាវិស័យបរិស្ថាន ផ្តោតលើ ភាពស្អាត បៃតង និង​ចីរភាព។ ដោយឡែក ចំពោះភាពស្អាត ក្រសួងបរិស្ថានផ្តោតលើភាពស្អាតលើមេឃ សំដៅ​លើ​គុណ​ភាព​ខ្យល់ល្អ ភាពស្អាតលើដីសំដៅលើការកាត់បន្ថយសំរាម សំណល់រឹង និងប្លាស្ទិក។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា កន្លងមកនេះ យើងមានសាធារណជន និង​សិស្សានុសិស្ស​សរុប​ចំនួន​១១លាននាក់ បានបេ្តជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក ហើយបច្ចុប្បន្ន​ក្រសួង​កំពុង​សម្លឹង​មើល​ឡ​ដុតសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ សន្សំសំចៃថាមពល សម្រាប់ដុត ឬ កែច្នៃ​សំណល់​ប្លាស្ទិក​ដែល​ប្រ​មូលបាន។ ជាមួយគ្នានេះដែរក្រសួងបាននិងកំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំណល់រឹងរយៈពេលវែង ខ្លី និងមធ្យម និងការគាំទ្រជាច្រើនទៀតដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាមានសោភណ័ភាពស្អាត និង​ធានា​បាន​នូវ​សុខភាពសាធារណៈកាន់តែល្អប្រសើរ។

ចំពោះភាព​ស្អាត​ក្នុងទឹកវិញ ក្រសួងកំពុងសម្លឹង​មើល​បច្ចេក​វិទ្យា​ដំឡើង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​ដែល​មាន​សមត្ថភាពខ្ពស់ចម្រាញ់ទឹកបានស្អាត ចំណាតិច សន្សំសំចៃថាមពល ដែល​អាច​បំពាក់​នៅ​តាម​អាគារខ្ពស់ៗ តាមទីក្រុង និង តាមតំបន់ប្រជុំជននានា ដូចនេះ វត្តមានរបស់ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd.

និង​ក្រុមហ៊ុន. Shun Yu Water Co., Ltd. ពិតជាមានសារៈសំខាន់ណាស់ ដែលនាំ​មក​នូវ​បច្ចេក​វិទ្យា​ដ៏​ទំនើប និងជោគជ័យនៅប្រទេសចិន មកចែករំលែកនៅកម្ពុជា ក្នុងនាម​ជា​ប្រទេស​មិត្ត​ភាព​ដែក​ថែប កម្ពុជា-ចិន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ជាក្រុមហ៊ុនដ៏ធំរបស់ខេត្ត Anhui ប្រទេសចិ​ន​ដែល​មាន​បទ​ពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រមូល និងកែច្នៃ កាកសំណល់រឹង និងប្លាស្ទិក បំល្លែង​ចេញ​ជា​វត្ថុ​ផ្សេងៗ និងប្រភពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដា សន្សំ​សំចៃ​ថាមពល​ខ្ពស់ ក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ បំល្លែងចេញជាទឹកស្អាតសម្រាប់ប្រើប្រាស់ និង​បរិភោគផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm