ចិន​រិះគន់​សហរដ្ឋអាមេរិក​ព្រោះតែ​ការ​គាំទ្រ​ប្រទេស​លី​ទុយ​អា​នី

2022/01/07 07:01:20 pm        542

​ចិន៖ ប្រទេស​ចិន​បាន​រិះគន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជុំវិញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​លី​ទុយ​អា​នី​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​បង្កើន​ភាព​តាន​តឹន​ជាមួយ​ទីក្រុង​ប៉េកាំងជុំវិញ​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Wang Wenbin បាន​និយាយ​ថា ទីក្រុង Washington កំពុង​ប្រើ​រដ្ឋ​តំបន់​បាល់​ទិ​ក​ឲ្យ​ប្រើ​កោះ​តៃវ៉ាន់​ដើម្បី​ប្រឆាំង​ជាមួយ​ចិន​។ លោក Wang បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ សហរដ្ឋអាមេរិក​បាន​ការពារ​សកម្មភាព​មិន​ត្រឹមត្រូវ​របស់​ប្រទេស​លី​ទុយ​អា​នី នៃ​ការ​បង្កើត​គោលនយោបាយ​ចិន​មួយ​-តៃវ៉ាន់​មួយ និង​បាន​ប៉ុនប៉ង​រួម​កម្លាំង​គ្នា​ជួយ​ស្វែង​រក​ការប្រកាស​ឯករា​ជ្យឲ្យ​កោះ​តៃវ៉ាន់។ ការ​អត្ថាធិប្បាយ​របស់​លោក​មាន​ឡើង ​បន្ទាប់ពី​ប្រមុខ​ការទូត​អាមេរិក និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា សម្ពាធ​របស់​ចិន​ប្រឆាំង​នឹង​លី​ទុយ​អា​នី​គឺជា​រឿង​ខុស​ទំនង​។

​ប្រទេស​លី​ទុយ​អា​នី​បាន​បែកបាក់​ទំនាក់ទំនង​ការទូត​តាម​ទម្លាប់កាលពី​ឆ្នាំមុន​ ដោយសារតែ​ការ​អនុញ្ញាត​ឲ្យ​មាន​ការិយាល័យ​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ទីក្រុង Vilnius ក្រោម​ឈ្មោះ​កោះ​តៃវ៉ាន់ តែ​មិន​មែន​ជា​ឈ្មោះ​ទីក្រុង​តៃប៉ិ​របស់​ចិន ដែល​ប្រទេស​ជាច្រើន​បាន​ប្រើ​ជៀសវាង​នាំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ក្រុង​ប៉េកាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm