រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី​កម្ម​វិធី​​អភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

2025/07/17 09:28:11 pm        166

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម Derek Yip ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានអញ្ជើញ​ជា​សហអធិបតី​ក្នុង​សិក្ខា​សាលា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី​កម្ម​វិធី​អភិបាល​កិច្ច​ធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​វត្ត​មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ និងភាគីពាក់​ព័ន្ធ​នានា​សរុប​ប្រមាណ ១៧០រូប។

សូមជម្រាបថា កម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា CCRWGP ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមដឹកនាំផ្តួចផ្តើមជាគំនិត និង​ដំណើរ​ការ​អនុវត្ត​រយៈពេល៥ឆ្នាំ ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ កម្មវិធីនេះ​មា​ន​គោល​បំណង​បង្កើតឡើងនូវយុទ្ធសាស្ត្រទឹក ការកសាងផែនការមេ និងការគ្រប់គ្រង​ធន​ធាន​ទឹក​គ្រប់​ជ្រុង​ជ្រោយ ក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតប​ទៅ​នឹង​ហានិភ័យ​អាកាស​ធាតុ​។

ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​លើក​ឡើង​ពី​សារ​សំខាន់នៃធនធានទឹក ដែលជាដង្ហើមជីវិតនៃប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃ ព្រម​ទាំង​បញ្ហាប្រឈមនានាដូចជា ការកើនឡើងនៃតម្រូវការទឹក ការប្រែប្រួលអាកាសធាតុ ការ​កើន​ឡើង​នៃ​ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមិនត្រឹមតែជាកង្វល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខស្បៀង និង​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ ហើយដែលទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ ផែនការមេ និងការគ្រប់​គ្រង​​ធ​​នធានទឹកដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវសន្តិសុខទឹក ប្រកប​ដោយ​និរន្តរ​ភាព​។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគោលការណ៍ ៦ចំណុច ដល់​ក្រុម​ការងារ​ដើម្បី​រៀបចំកម្មវិធី CCRWGP ឱ្យមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង​ឆ្លើយ​តប​បាន​ទៅ​នឹង​ភាព​ចាំបាច់នៃអភិបាលកិច្ចទឹកសម្រាប់ប្រទេសកម្ពុជា គឺ៖ ទី១)ផ្តើមដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្នុង​ភាព​ជាម្ចាស់ ទី២)ផ្តោតលើអភិបាលកិច្ចជាចម្បង ទី៣)មានបរិយាបន្ន និងពិគ្រោះយោបល់ ទី៤)​បន្តកសាងលើអ្វីដែលបានបង្កើតឡើង ទី៥)ដើរតួជា​ដំបូល​ឆ័ត្រ​រួម​សម្រាប់​ការ​សម្រប​សម្រួល និងទី៦)មានភាពជាម្ចាស់រួមគ្នា៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        45
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm