លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Kommersant កាលពីថ្ងៃពុធថា ការគំរាមកំហែងដ៏សំខាន់ចំពោះសន្តិសុខជាតិរបស់រុស្ស៊ី នៅតែកើតចេញពីសម្ព័ន្ធភាពយោធាអាត្លង់ទិកខាងជើង។

លោកបានសង្កត់ធ្ងន់ថា៖«យើងមិនគួរភ្លេចថា អង្គការណាតូ នៅតែជាការគំរាមកំហែងដ៏សំខាន់ចំពោះសន្តិសុខជាតិរបស់រុស្ស៊ី»។

យោងទៅតាមទិន្នន័យផ្លូវការមួយ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើការពិតដែលថា ទំហំនៃបុគ្គលិកយោធារបស់សម្ព័ន្ធ គឺស្មើនឹងជាង ៤លាននាក់ ហើយប្លុកនេះ មានរថក្រោះជាង ៥០.000គ្រឿង និងរថពាសដែក យន្តហោះប្រយុទ្ធជាង ៧.000គ្រឿង និងនាវាចម្បាំងជាង ៧៥០គ្រឿង»។
ដូចដែល Shoigu បានចង្អុលបង្ហាញនោះ «ផែនការបង្កើនការចំណាយយោធា នឹងពង្រឹងសក្តានុពលរបស់កងទ័ពតែប៉ុណ្ណោះ»។
មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ីរូបនេះ បាននិយាយថា៖«យើងមិនគួរភ្លេចថា រដ្ឋជាសមាជិករបស់សម្ព័ន្ធភាពយោធានេះ ដំណើរការបណ្តុំនៃផ្កាយរណបយោធា និងស៊ីវិលប្រហែល ៣៥០គ្រឿង ដែលកំពុងត្រូវបាន ប្រើប្រាស់យ៉ាងសកម្មប្រឆាំងនឹងរុស្ស៊ី ក្នុងជម្លោះអ៊ុយក្រែន។ លើសពីនេះទៅទៀតនោះ តួលេខនេះ មិនគិតពីផ្កាយរណបរាប់ពាន់គ្រឿងរបស់ក្រុមហ៊ុន Starlinkទេ»។