តំណាងអចិន្ត្រៃយ៍របស់ប្រទេសអារ៉ាប់ប្រចាំអង្គការសហប្រជាជាតិ លោក Qusay al-Dahahak បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)ថា អាជ្ញាធរស៊ីរីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ និងលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ ថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល និងបង្ខំឲ្យទាហានអ៊ីស្រាអែល ចាកចេញពីប្រទេសស៊ីរី។

ឯកសារនោះ បានបញ្ជាក់ថា៖«ទីក្រុងដាម៉ាស(Damascus) ទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ និងលេខាធិការដ្ឋានរបស់UN ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល ដែលបង្កការគំរាមកំហែងដល់ឯកភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចលេខ ២៤២, ៣៣៨ និង ៤៩៧ របស់UNSC។

វិធានការជាបន្ទាន់ ត្រូវតែធ្វើឡើង ដើម្បីបញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល និងទប់ស្កាត់ពួកគេ នាពេលអនាគត ក៏ដូចជាការបង្ខំឲ្យកងទ័ពអ៊ីស្រាអែល ចាកចេញពីទឹកដីស៊ីរី ដែលពួកគេបានកាន់កាប់»។
លិខិតនេះ បានចង្អុលបង្ហាញថា៖«ប្រទេសស៊ីរីបញ្ជាក់ឡើងវិញនូវសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការរក្សាឯកភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន និងមិនទទួលយកការប៉ុនប៉ងជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ»។