គណបក្សប្រជាជន​សំណេះសំណាល​ជាមួយ​សមាគមសម្ព័ន្ធសេដ្ឋកិច្ច និង​រ៉ឺម៉ក​សន្តិភាព​នៅសៀមរាប

2022/01/07 07:27:17 pm        600

សៀមរាប៖ គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានសំណេះសំណាលជាមួយសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាពប្រចាំខេត្តសៀមរាប ប្រមាណជាង១៧០នាក់។ពិធីនេះ ធ្វើឡើងស្ថិតក្នុងសាលប្រជុំមន្ទីរបក្សខេត្ត នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ឯកឧត្ដម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ​មានប្រសាសន៍ថា ថ្នាក់​ដឹកនាំ​គណបក្សខេត្តសៀមរាប ជាស្មារតីសាមគ្គីភាព ជាមួយបងប្អូន បំពេញការងារលើវិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធលើផ្នែកដឹកជញ្ជូន​ ក្នុងការបម្រើសេវាសាធារណៈ ប្រកប​ដោយ​ស្មារតី​សកម្ម​ព្យាយាម ។

ឯកឧត្តម បន្តថា ក្រោយពីជ័យ​ជម្នះលើ​របបសាធារណៈរដ្ឋខ្មែរ នាថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប្រជា​ជនកម្ពុជា សង្ឃឹមថា​នឹងបានរស់នៅក្នុងសន្តិភាព ប៉ុន្តែផ្ទុយទៅវិញបនក្បត់ ប៉ុល ពត បាន​ប្លន់​យក​ទាំង​ស្រុង​នូវសមិទ្ធផល​នៃជ័យជម្នះនេះ​ហើយ​បានបង្កើតឡើង​របបកម្ពុជាប្រជាធិបតេយ្យ ដែលបាន​អនុវត្តនូវនយោបាយប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង​ធ្វើឱ្យទឹកដីមាតុភូមិយើងទាំងមូល​ប្រែក្លាយ​ជា​វាលពិឃាដ យ៉ាងសាហាវ​ឃោរឃៅ​រក​ទីបំផុតគ្មាន។

ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ដែលពួក ប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គម​ជាតិ​ឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់​ សិទ្ធិសេរីភាពដែលជាតម្លៃ ជាសារវន្តរបស់មនុស្សត្រូវ​បាន​លុបបំបាត់ទាំងស្រុង ​ប្រជាជនកម្ពុជា៣លាន ៣សែននាក់ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌។ នៅក្នុងកាលៈទេសៈដ៏សែនធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្ស​ប្រជាជនកម្ពុជា​ ដែលនៅសេសសល់ពីការកាប់សម្លាប់បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើម្បី​ធ្វើការ​តស៊ូសង្រ្គោះជាតិពីរបបដ៏​យង់ឃ្នង​នេះ។ក្រោយពីកម្ពុជាបានយក​ជ័យជំនះលើ​របប​អាវខ្មៅ​នាថ្ងៃ៧មករាឆ្នាំ១៩៧៩កន្លងមក កម្ពុជា​ក៏​មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

ឯកឧត្តម ទៀ សីហា ចាត់ទុកថា នេះជាការបង្ហាញនូវការគាំទ្រចំពោះកម្មវិធីនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ​យ៉ាងពិតប្រាកដ​ ជាកម្លាំងថ្មីមិនអាចខ្វះបាន ដើម្បីបង្រួបបង្រួម​កម្លាំង​មហាសាមគ្គីជាតិទាំងមូល​ រក្សាការពារនូវសុខសន្តិភាព សមតាមពាក្យស្លោក “ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ” និងពាក្យស្លោកមួយឃ្លាទៀតថា “ លើកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ​ការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ” ។

សូមជម្រាបថា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉ក ​សន្តិភាពប្រចាំខេត្តសៀមរាប មានឫសគល់​ចេញ​មកពីអង្គការចាត់តាំងមួយរបស់អតីតគណបក្សសង្គ្រោះជាតិ។ ក្រោយគណបក្សនេះត្រូវបានរំលាយ សមាជិកនៃអង្គការខាងលើ ​បានសុំចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ និងបានប្រកាស​អំពី​ការ​គាំទ្រ​របស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជាវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm