CMAC បញ្ជូន​គ្រូ​បង្គោល​​បណ្តុះ​បណ្តាល​ជំនាញ​ អប់រំ​យល់​ដឹង​ពី​មីន និង​សំណល់​គ្រាប់​យុទ្ធ​ភណ្ឌ​ដ​​ល់​​ម​ន្ត្រី​នគរបាលប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តកណ្តាល

2025/07/17 02:54:28 pm        460

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញអប់រំយល់ដឹងពីមីននិង​សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមជូនដល់មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល​ទូទាំង​ខេត្ត​កណ្តាល​សរុប​ចំនួន ១៥០នាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន​ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និង​លោក​ឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនការងារធន ធាន​មនុស្សកងកម្លាំងប្រដាប់អាវុធ ។

ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងតំណាងឯកឧត្តម ហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា គោលបំណង​នៃ​វគ្គ​បណ្តុះ​បណ្តាល​នេះ​បន្ទាប់ ពីCMAC បានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធជាមួយអគ្គស្នង​ការ​នគរបាល​ជាតិ ​នៃក្រសួងមហា ផ្ទៃ លើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និង​សំណល់​គ្រាប់​យុទ្ធភណ្ឌសង្គ្រាម តាមការ​អនុវត្ត « អនុស្សរណៈយោគយល់គ្នា រវាងCMAC និង​អគ្គ​ស្នង​ការនគរបាលជាតិ ក្រសួងមហាផ្ទៃ » ដោយផ្តោតលើការបញ្ជ្រាបការងារអប់រំផ្សព្វផ្សាយ និង​ប្រមូលព័ត៌មានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម និងបានផ្តល់​ជំនាញ​អប់រំ​ផ្សព្វ​ផ្សាយ​យល់​ដឹងពី​ព័ត៌មានសុវត្ថិភាពគ្រាប់ មីននិងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាម ប្រកបដោយ​និរន្តរ​ភាព​នៅ​ក្នុង​សហគមន៍មូលដ្ឋាន(ប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់) ផ្តល់ចំណេះដឹងទាក់ទង​ទៅនឹងការ​លើក​កម្ពស់​តួនាទីភារកិច្ចរបស់ពួកគាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើនសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍសហគមន៍ ទំនាក់ ទំនង​សម្របសម្រួលក្នុងសកម្មភាពមីន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើផែនការ ហើយ​ស្វែង​យល់​ផ្តល់​ព័ត៌​មា​នពីទី តាំងគ្រាប់មីន និង សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ។

ឯកឧត្តម អ៊ុំ ភូមិរ៉ូ បានថ្លែងបន្ទាប់ពី CMAC បានចុះអនុស្សា​រណៈ​យោគ​យល់​គ្នា​ជា​មួយ​អគ្គ​ស្នង​ការ​នគរបាលជាតិ ក្រសួងមហាផ្ទៃចំនួនពីរលើកកាលពីថ្ងៃទី ២១ ខែមិថុនា និងកាលពីថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០២៥ កន្លងទៅ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ហ្វឹក​ហ្វឺន​ជំនាញ​បច្ចេក​ទេស​បញ្ជា​សុខន​ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់ បន្ថយគ្រោះថ្នា​ក់​ដោយសារ​មីន​ និង​សំណល់​គ្រាប់​យុទ្ធភណ្ឌសង្គ្រាម។ យើងក៏បង្កើតបានអ្នកស្ម័គ្រចិត្ត(អាជ្ញាធរមូលដ្ឋាន ប្រជា​ជន ព្រះសង្ឃ ពិសេសមន្ត្រីនគរបាលជាតិ) រហូតមក ដល់បច្ចុប្បន្ននេះ យើង​ក៏​បាន​ពង្រឹង​ពង្រីក​អ្នក​ស្ម័គ្រ​ចិត្តទាំងនោះបាន១៨ ខេត្ត រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមាន​ជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កំពង់ស្ពឺ ខេត្តកំពត និងខេត្តកណ្តាល។ ក្នុងនោះមានបុគ្គលិកជាប់កិច្ចសន្យា ដែល​ជា​នាយតំណាងគ្រាប់ប្រចាំខេត្តទាំង១៨(ជាមន្ត្រីនគរបាលក្នុងខេត្តនីមួយៗ មាន​តួនា​ទី​ចាប់​ពីនា​យរ​ងការិយាល័យរហូតដល់ស្នងការរង) ។មានបណ្តាញស្ម័គ្រចិត្ត (មន្ត្រីបង្គោល) ជា​អាជ្ញាធរ​ភូមិ-ឃុំ ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីនគរបាល សរុបទូទាំងប្រទេសចំនួន ១០,២៥៩នាក់ ក្នុង​នោះមន្ត្រីនគរបាលមានចំនួនជាង ៥,៥៨៨នាក់ ភាគច្រើនជាមន្ត្រីនគរ បាលថ្នាក់ឃុំ និង សង្កាត់​។ បច្ចុប្បន្នកំពុងបន្តពង្រីកបុគ្គលិកជាប់កិច្ចសន្យាជានាយតំណាងគ្រប់សមាស ភាព​ជា​មន្ត្រី​នគរបាលខេត្តថ្មីជាបន្តបន្ទាប់ ដែលនៅ សល់ចំនួន ៦ ខេត្តទៀត រួមមាន ខេត្តព្រះសីហនុ កោះកុង កែប ប៉ៃលិន កំពង់ឆ្នាំង និង ខេត្តកំពង់ចាម។

ឯកឧត្តមបន្តថា លទ្ធផលសម្រេចបានផ្នែកការងារអប់រំផ្សព្វផ្សាយមីនគិតចាប់ពីឆ្នាំ១៩៩៤ -២០២៤ (រយៈពេល៣០ឆ្នាំ) យើងអប់រំបាន២៨៨,៧៧៣ លើក គិតជាមនុស្សសរុបចំនួន ១៤,៧០៤,៥៨០នាក់ ស្មើ នឹង ៤៩០,១៥៣នាក់ ក្នុង១ឆ្នាំ ។ដោយឡែកក្នុងឆ្នាំ ២០២៥ (រយៈ​ពេល៦ខែ)ពីខែមករា-មិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយើងពង្រីកបណ្តាញស្ម័គ្រ ចិត្តបានចំនួន១៨ ខេត្ត​ខាង​លើការងារអប់រំផ្សព្វផ្សាយមានការកើនឡើង ដែលលទ្ធផល​រយៈ​ពេល​៦​ខែ​លទ្ធផល​ធ្វើកា​រអប់រំបានចំនួន១៣,០៨៦លើក គិតជាមនុស្សសរុប១,២១៨, ២៥៩នាក់​ស្មើ​នឹង២​០៣​,០៤៣នា​ក់ក្នុ​ង១ខែ។រីឯផ្នែកប្រមូលព័ត៌មាន និងកម្ទេចសំណល់​គ្រាប់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ចាប់​ពី​ឆ្នាំ​១៩៩៤​-២០២៤ (រយៈ ពេល ៣០ ឆ្នាំ) យើងទទួលសំណើបានចំនួន ១១០,៧៤៩ សំណើ ក្នុង​នោះ​ឆ្លើយតបបាន១០៧,០៥៦សំណើ រួមមាន(AP=៥៧,២០៩គ្រាប់ AT=១,៣៨៩គ្រាប់ UXO=​៦១២,៨៦០គ្រាប់ និងគ្រាប់កាំភ្លើងតូចៗចំនួន ៣៤,៨២៣ គ.ក្រ។

ដោយ​ឡែកក្នុងរយៈពេល៦ខែពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោយពេ​ល​ស៊ីម៉ាក់​ទទួលសំ​ណើរ​បានចំនួន២,៣៣៦ សំណើ ក្នុងនោះឆ្លើយតបបាន ២,២៩៩ សំណើរ រួមមាន​(AP=​១,៥៩៥គ្រាប់ AT= ១១៨គ្រាប់ UXO=​៧,៩២៨​គ្រាប់ និង​គ្រាប់​កាំ​ភ្លើង​តូច​ៗចំ​នួន​២៤៦គ.ក្រ។ ចំណែក ផ្នែកកាត់​បន្ថ​យអត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​វិញ​ចាប់​ពី​ឆ្នាំ១៩៧៩-២០២៤ (រយៈពេល ៤៥ឆ្នាំ) មានអត្រាគ្រោះថ្នាក់កើនឡើងខ្ពស់សរុប ៦៥, ០៨៦ នាក់​ (គ្រោះថ្នាក់ដោយសារមីនចំនួន ៥១,២០៦ នាក់ និងដោយសារគ្រាប់ចំនួន ១៣,​៨៨០​នាក់​) អត្រាគ្រោះថ្នាក់នេះថយចុះជាលំដាប់។ ដោយឡែកក្នុងឆ្នាំ ២០២៥នេះ (រយៈ​ពេល​៦​ខែ​) ពីខែមករា-មិថុនា ឆ្នាំ ២០២៥ អត្រាគ្រោះថ្នាក់បានថយចុះមកនៅត្រឹមតែ ២៤នាក់​(គ្រោះ​ថ្នាក់​ដោយសារមីនចំនួន ១២នាក់ និងដោយសារគ្រាប់ចំនួន១២នាក់) ៕ អត្ថបទ,ភារម្យ 


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am