ការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរទួរគី បានបើកការស៊ើបអង្កេតលើបណ្តាញសម្ងាត់របស់ចលនា Gulen នៅក្នុងក្រសួងការបរទេសរបស់ប្រទេសនេះ ហើយបានចេញដីកាចាប់ខ្លួនជនសង្ស័យ ៨នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញា ជនសង្ស័យបីនាក់បច្ចុប្បន្ន កំពុងបម្រើការនៅក្រសួងការបរទេស។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កម្មវិធីទំនាក់ទំនងដែលប្រើអក្សរសម្ងាត់ ByLock ដែលជាឧបករណ៍ដែលពីមុន បានភ្ជាប់ទៅបណ្តាញ Gulen ហើយត្រូវបានទាក់ទងម្តងហើយម្តងទៀត តាម រយៈទូរស័ព្ទដែលស៊កកាក់ ឬប័ណ្ណឥណទាន និងទូរស័ព្ទលើតុ ជាគំរូមួយដែលអាជ្ញាធរទួរគី និយាយថាបង្ហាញពីការសម្របសម្រួលជាមួយក្រុមនេះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ជនសង្ស័យចំនួន ៥នាក់ ត្រូវបានបណ្តេញចេញពីក្រសួងរួចហើយ ដោយសារតែការចោទប្រកាន់ថា មានទំនាក់ទំនងនឹងក្រុមនេះ ខណៈដែលបីនាក់ទៀត នៅតែបម្រើការ ងារ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការ ដើម្បីចាប់ខ្លួនជនសង្ស័យ កំពុងបន្តនៅក្នុងរដ្ឋធានីអង់ការ៉ា និងខេត្តចំនួនបីផ្សេងទៀត ដោយមានអង្គភាពប្រឆាំងភេរវកម្មជាអ្នកដឹកនាំកិច្ចប្រឹងប្រែងនេះ។
រដ្ឋាភិបាលទួរគីចាត់ទុកចលនា Gulen ជាអង្គការភេរវកម្ម និងទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលក្នុងនោះមនុស្សជាង ២៥០នាក់ ត្រូវបានសម្លាប់។ ចលនានេះត្រូវបានដឹកនាំដោយបព្វជិតទួរគីលោក Fethullah Gulen ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ពីឆ្នាំ ១៩៩៩ រហូតដល់លោក បានស្លាប់ នៅឆ្នាំ ២០២៤។