អតីត​ខ្សែប្រយុទ្ធ Man United, Odion Ighalo អត់​បាន​លេង​ជើងឯក​ទ្វីបអាហ្វ្រិក​ជាមួយ​នី​ហ្សេ​រី​យ៉ា​

2022/01/07 09:20:20 pm        104

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Odion Ighalo ខកខាន​មិនបាន​ចូលរួម​ជាមួយ​ក្រុម​ជំរើសជាតិ​នី​ហ្សេ​រី​យ៉ា ​នៅ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពី​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Shabab មិន​អនុញ្ញាត​។

​​កីឡាករ​វ័យ ៣២ឆ្នាំ​ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក​កាលពី​ឆ្នាំ២០១៩ ត្រូវបាន​ផ្តល់​ករណី​លើកលែង​ដើម្បី​បញ្ជាក់ថា​ បាន​ចូលរួម​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​រី​អត់ តែ​ចុងក្រោយ​បែ​ជា​បរាជ័យដោយ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Shabab មិន​អនុញ្ញាត​។ ​ដោយឡែក​ក្លិប​បាល់ទាត់​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី Riyad មួយ​នេះ​បាន​បញ្ជាក់ថា ក្លិប​មិនបាន​ទទួល​លិខិត​កោះហៅ​ពី​សហព័ន្ធ​បាល់ទាត់​នី​ហ្សេ​រី​យ៉ា​តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​ដោយ FIFA និង​លើក​ឡើង​ថា ​នេះ​ជាការ​ធ្វេសប្រហែស​របស់​សហព័ន្ធ​បាល់ទាត់​នី​ហ្សេ​រី​យ៉ា​ខ្លួនឯង​។

​​រំលឹកថា Odion Ighalo ដែល​ធ្លាប់​ចំណាយពេល​ជា​កីឡាករ​ខ្ចី​ជើង​រយៈពេល​ខ្លី​ជាមួយ Manchester United កាលពី​ឆ្នាំ២០២០ នោះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​សរុប ៥គ្រាប់​កាលពី​ឆ្នាំ២០១៩ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក​ដែល​នី​ហ្សេ​រី​យ៉ា​បាន​ត្រឹម​លេខ៣​។ នី​ហ្សេ​រី​យ៉ា​ស្ថិតក្នុង​ពូ​ល D ដែល​នឹងត្រូវ​បើកឆាក​ជួប​ជាមួយ​អេ​ហ្ស៊ី​ប ស៊ូដង់ និង​ហ្គី​ណេ​ប៊ី​សាវ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm