រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីលោក Dmitry Peskov នៅសប្ដាហ៍នេះបាននិយាយថា ប្រទេសកាហ្សាក់ស្ថានអាចដោះស្រាយបញ្ហាឲ្យខ្លួនឯងបាន ហើយវាពិតជាសំខាន់ណាស់ដែលពុំមានការជ្រៀតជ្រែកពីខាងក្រៅ។

ទីភ្នាក់ងារសារព័ត៌មានមួយបានដកស្រង់សម្ដីរបស់លោក Dmitry Peskov ដោយនិយាយថា ប្រទេសកាហ្សាក់ស្ថានពុំបានស្នើសុំជំនួយពីរុស្ស៊ីក្នុងការជួយដោះស្រាយបញ្ហា ជាមួយក្រុមអ្នកតវ៉ាផ្ទុះឡើងដោយសារការឡើងថ្លៃប្រេងឥន្ធនៈ ដែលជំរុញឲ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធនោះទេ។ រុស្ស៊ីនៅតែជាបញ្ហារសើបបំផុតចំពោះភាពចលាចលនៅក្នុងអតីតសាធារណរដ្ឋសូវៀត ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃដែនដីស្ថិតក្រោមឥទ្ធិពល ហើយកាលពីកន្លងទៅបានចោទប្រកាន់លោកខាងលិច ពីបទបង្កឲ្យមានបដិវត្តន៍នៅក្នុងប្រទេសនានាដូចហ្ស៊កហ្ស៊ី និងអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់បំផុត ចំពោះស្ថានការណ៍នៅក្នុងប្រទេសជិតខាងភាគខាងត្បូង និងចង់ឃើញស្ថានភាពត្រឡប់មករកសភាពដើមយ៉ាងអន្ទះសា៕
អត្ថបទ៖ សុខមាន