កសិករអឺរ៉ុបរាប់រយនាក់ បានចេញធ្វើបាតុកម្មក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ដោយទាមទារឱ្យមានការបង្កើនមូលនិធិសម្រាប់វិស័យកសិកម្ម ខណៈថវិកាសហភាពអឺរ៉ុបដែលបានស្នើឡើងត្រូវបានបង្ហាញ។ ដោយស្រែកពាក្យថា «គ្មានថវិកា គ្មានគោលនយោបាយកសិកម្មរួម(CAP) គ្មានកសិករ គ្មានសន្តិសុខ» កសិករបានទៅឈរនៅខាមុខអគារគណៈកម្មការរអ៊ឺរ៉ុប នៅមុនការបង្ហាញពីក្របខ័ណ្ឌហិរញ្ញវត្ថុច្រើនឆ្នាំ (MFF)សម្រាបឆ្នាំ ២០២៨-២០៣៤ ។

សំណើនេះ បានបង្កឱ្យមានភាពអន្ទះសារក្នុងចំណោមកសិករ ដែលព្រួយបារម្ភពីការកាត់បន្ថយការឧបត្ថម្ភធនក្រោមគោលនយោបាយកសិកម្មរួម (CAP) របស់សហភាពអឺរ៉ុប។
សំណើ ក៏មានគោលបំណងបង្កើនថវិកាបីដងសម្រាប់ការធ្វើអន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន និងបង្កើនទ្វេដងនៃមូលនិធិស្រាវជ្រាវ Horizon ខណៈ៣៥% នៃថវិកានឹងត្រូវចំណាយលើអាកាសធាតុ និងជីវចម្រុះ។
កិច្ចព្រមព្រៀងស្តីពីថវិកាថ្មីរបស់សហភាពអឺរ៉ុប តម្រូវឱ្យមានការគាំទ្រពីប្រទេសសមាជិកទាំង២៧ប្រទេស និងការចុះហត្ថលេខាពីសភាអឺរ៉ុប។
