ប្រទេសស៊ីរី ដកកងទ័ពចេញពីតំបន់បេះដូងនៃសហគមន៍ Druze បន្ទាប់ពីសំណើរបស់អាមេរិក

2025/07/18 12:58:46 am        142

ប្រទេសស៊ីរី បានប្រកាសថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមដកចេញពីទីក្រុង Sweida ដែលរងការវាយប្រហារដោយអំពើហិង្សាកាលពីថ្ងៃពុធទី ១៦ ខែកក្កដា បន្ទាប់ពីរលកនៃការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានី ហើយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យកងកម្លាំងរដ្ឋាភិបាលចាកចេញពីទីក្រុងភាគច្រើនក្នុងសហមន៍Druze ភាគខាងត្បូង។

សហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអ៊ីស្រាអែល កំពុងព្យាយាមចាប់ផ្តើមទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេស៊ីរីឡើងវិញ ដោយបាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីស្តារឡើងវិញភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ហើយបានជំរុញឱ្យភាគីទាំងអស់ អនុវត្តការប្តេជ្ញាចិត្តដែលពួកគេបានធ្វើ។

រដ្ឋាភិបាលស៊ីរី កាលពីមុននេះ បានប្រកាសបទឈប់បាញ់ថ្មីមួយនៅក្នុងទីក្រុង Sweida ដែលនឹងនាំឱ្យមានការផ្អាកប្រតិបត្តិការយោធានៅទីនោះ បន្ទាប់ពីការប៉ះទង្គិចគ្នាដែលអ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា បានធ្វើឱ្យមនុស្សជាង៣៥០នាក់ស្លាប់ចាប់តាំងពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា កងទ័ពស៊ីរី «បានចាប់ផ្តើមដកខ្លួនចេញពីទីក្រុង Sweida ក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានអនុម័ត ក្រោយបញ្ចប់ការបោសសម្អាតទីក្រុងសម្រាប់ក្រុមក្រៅច្បាប់»។

សេចក្តីថ្លែងការណ៍ពុំបាននិយាយអំពីការដកកងកម្លាំងសន្តិសុខរដ្ឋាភិបាលផ្សេងទៀតដែលបានដាក់ពង្រាយទៅកាន់ទីក្រុងកាលពីថ្ងៃអង្គារ ក្នុងគោលបំណងត្រួតពិនិត្យបទឈប់បាញ់កាលពីពេលមុនដែលបានព្រមព្រៀងជាមួយមេដឹកនាំសហគមន៍ Druze បន្ទាប់ពីប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នាដ៏បង្ហូរឈាមជាមួយកុលសម្ព័ន្ធ Bedouin ក្នុងតំបន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm