លោកស្រី Mamata Banerjee គឺជាអភិបាលរដ្ឋ West Bengal ប្រទេសឥណ្ឌា បានដឹកនាំបាតុកម្មនៅទីក្រុង Kolkata ទាមទារឲ្យបញ្ចប់អំពើហិង្សាលើកម្មករចំណាកស្រុកបឹងហ្គាលី នៅតាមបណ្តារដ្ឋគ្រប់គ្រងដោយគណបក្ស Bharatiya Janata(BJP) ។
លោកស្រី Banerjee និយាយថា អ្នកជារដ្ឋាភិបាលកណ្តាលហៅកម្មករចំណាកស្រុកបឹងហ្គាលីថា ជាជនជាតិរ៉ូហ៊ីងយ៉ា-បង់ក្លាដែស និយាយភាសាបឹងហ្គាលី ។ បង់ក្លាដែសគឺជាជនជាតិផ្សេង ។
បាតុកម្មនេះដែរ បានកើតមានឡើង ក្រោយរដ្ឋ Odisha គ្រប់គ្រងដោយគណបក្ស BJP បានឃាត់ខ្លួនជនជាតិបង់ក្លាដែសសង្ស័យ ៤០០នាក់ ។

គណបក្សរបស់លោកស្រី Banerjee និយាយថា មនុស្ស ២០០នាក់ ក្នុងចំណោមពួកគេ គឺជាកម្មករចំណាកស្រុកមកពីរដ្ឋ West Bengal ។
ឥណ្ឌាបានចាប់ផ្តើមបណ្តេញមនុស្សដែលពួកគេគិតថាជាជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ប៉ុន្តែក្រុមសកម្មជនសិទ្ធិមនុស្ស និយាយថា ក្រុមអាជ្ញាធរកំពុងបណ្ដេញមនុស្សចេញពីប្រទេសតាមតែអំពើចិត្ត ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ចាប់តាំងពីខែឧសភារហូតមក រដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា បានបណ្តេញមនុស្ស ៣០៣ចូលទៅក្នុងប្រទេសបង់ក្លាដែស ក្នុងចំណោមមនុស្ស ៣ម៉ឺននាក់ ដែលត្រូវបានប្រកាសថា ជាជនបរទេសដោយក្រុមកុលសម្ព័ន្ធជាច្រើន ៕
