ម៉ិកស៊ិកមានគម្រោងពង្រឹងពាណិជ្ជកម្មជាមួយកាណាដា ក្រោយការគំរាមពន្ធរបស់លោក Trump

2025/07/18 01:19:59 am        111

ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយថា លោកស្រី និងនាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅពេលដែលពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហាខាងមុខនេះ ។

លោកស្រី Sheinbaum និយាយថា ពួកយើងទាំង ២នាក់ បានឯកភាពគ្នាថា វាចាំបាច់ក្នុងការគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម USMCA ហើយពួកយើងបានចែករំលែកបទពិសោធន៍ពីលិខិតដែលពួកយើងទទួលបានពីលោកប្រធានាធិបតី Trump ។ ពួកយើងទទួលបានលិខិតជាមួយការទារពន្ធ ៣៥ភាគរយ ហើយពួកយើងទទួលបានលិខិតមួយច្បាប់ ទារពន្ធ ៣០ភាគរយ ។

លោកស្រី Sheinbaum បន្តថា លោកស្រី និងលោក Carney បាននិយាយពីយុទ្ធសាស្រ្តដែលប្រទេសទាំង ២ យកមកចរចាជាមួយរដ្ឋបាលលោក Trump មុនឱសានវាទថ្ងៃទី ១ ខែសីហា ។

លោកស្រីថា លោក Carney គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ិកស៊ិក ប៉ុន្តែកាលបរិច្ឆេតនៅពុំទាន់កំណត់នោះទេ ។

គួរឲ្យដឹងថា លោក Trumpបានផ្ញើរលិខិតជាច្រើនច្បាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយគំរាមដំឡើងពន្ធលើប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន ។

លោកបាននិយាយផងដែរកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងទារពន្ធ ២៥ភាគរយពីប្រទេសជប៉ុន ហើយពួកយើងអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm