ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស៤នាក់បានស្លាប់ និង២០នាក់ទៀតនៅតែជាប់ខ្លួនក្នុងអណ្តូងជីករករ៉ែមួយកន្លែងកាលពីថ្ងៃពុធនៅក្នុងតំបន់ភាគខាងកើតប្រទេសហ្គាណា។
ប្រភពព័ត៌មាននិយាយថា បុរស៤នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្រោមដីនៅពេលដែលអណ្តូងជីករករ៉ែមួយកន្លែងបានបាក់នៅ Akyem Wenchi ជាសហគមន៍មួយនៅក្នុងស្រុក Denkyembour ខណៈ មនុស្ស២០នាក់ទៀតដែលត្រូវបានគេនិយាយថានៅរស់ បានជាប់ខ្លួននៅក្រោមដី។
មូលហេតុនៃការបាក់រលំអណ្តូងរ៉ែនៅតែពុំទាន់ច្បាស់នៅឡើយ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅដំណើរការដោយមានជំនួយពីអ្នកស្រុក។

