តុលាការឧទ្ធរណ៍បារាំងនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដោះលែងជនសកម្មប្រយុទ្ធលីបង់គាំទ្រប៉ាឡេស្ទីនលោក Georges Ibrahim Abdallah ដែលបានជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំ ពីបទសម្លាប់អ្នកការទូតបរទេសពីរនាក់ ក្នុងឆ្នាំ ១៩៨២។
លោក Abdallah អាយុ ៧៤ឆ្នាំ គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសដែលជាប់ពន្ធនាគារ យូរបំផុតនៅក្នុងប្រទេសបារាំង ដែលអ្នកទោសភាគច្រើន ដែលមានទោសជាប់ពន្ធនាគារអស់មួយជីវិត ត្រូវបានដោះលែង បន្ទាប់ពីអនុវត្តទោសបានតិចជាង ៣០ឆ្នាំនោះ។

លាប់ចំពោះការចាកចេញពីពន្ធនាគាររបស់លោក។
លោក Abdallah ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ក្នុងឆ្នាំ ១៩៨៧ ពីបទជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើសេនានុព័ន្ធយោធាអាមេរិកលោក Charles Robert Ray និងអ្នកការទូតអ៊ីស្រាអែល លោគ Yacov Barsimantov ។
លោកតែងតែទទូចថា ខ្លួនគឺជា «យុទ្ធជនម្នាក់» ដែលតស៊ូដើម្បីសិទ្ធិរបស់ប៉ាឡេស្ទីន ហើយមិនមែនជា «ឧក្រិដ្ឋជន» ទេ។
